សិស្សានុសិស្សាជាង២២លាននាក់លើទូទាំងប្រទេសចូលរួមពិធីបើកបវេសកាលឆ្នាំសិក្សាថ្មី

(VOVWORLD) -នាព្រឹកថ្ងៃទី៥កញ្ញា សិស្សានុ សិស្សជាង២២លាននាក់លើទូទាំងប្រទេសបានចូល រួមពិធីបើកបវេសនកាលឆ្នាំសិក្សថ្មី ២០១៧-២០១៨ ចំទៅនឹងថ្ងៃប្រជាជនទាំង មូល នាំកុមារទៅសាលា។
សិស្សានុសិស្សាជាង២២លាននាក់លើទូទាំងប្រទេសចូលរួមពិធីបើកបវេសកាលឆ្នាំសិក្សាថ្មី - ảnh 1បរិយាកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧-២០១៨ (រូបថតៈ Duc Anh)

ក្នុងឆ្នាំសិក្សាថ្មីនេះ ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម បានកំណត់គោលដៅគឹបន្តបង្កើនសណ្តាប់ធ្នាប់ សីលធម៌ របៀបរស់នៅ។ ពោលគឺ ផ្នែកទាំងមូលនឹងលើកកំពស់គុណភាពបង្រៀននិងសិក្សា ជាពិសេស យកចិត្តទុក ដាក់លើជំនាញទុននិងរបៀបរស់នៅសម្រាប់សិស្សានុសិស្ស។ ក្នុងឱកាសនេះដែរ ប្រ ធានរដ្ឋវៀតណាម លោក Tran Dai Quang បានផ្ញើលិខិតជូនពរដល់គ្រូបង្រៀនគ្រប់ ជំនាន់ កម្មាភិបាល និយោជិតផ្នែកអប់រំ អាណាព្យាបាលនិងប្អូនសិស្សានុសិស្សលើ ទូទាំងប្រទេស។ ក្នុងសារលិខិតនេះ លោក Tran Dai Quang បានបានស្នើថា ក្នុងឆ្នាំសិក្សា២០១៧-២០១៨ ផ្នែកអប់រំបន្តអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ច ដំណោះស្រាយផ្លាស់ប្តូរជាសារវ័ន្ត។ ទន្ទឹមជាមួយគ្នានោះ កសាងបរិយាកាសអប់រំប្រកបដោយសុវត្ថិភាព ស្និទ្ធិស្នាល និងអប់រំសីលធម៌ របៀបរស់នៅ និងមនសិការ ប្រតិបត្តិច្បាប់របស់សិស្សានិសិស្ស។

        ថ្ងៃទី៥កញ្ញាជារៀងរាល់ឆ្នាំ ត្រូវបានចាត់ទុកជាថ្ងៃបើកបវេសនកាល ទិវាប្រជា ជនទាំងមូលនាំកុមារទៅសាលា ព្រោះថា នាថ្ងៃទី៥កញ្ញាឆ្នាំ១៩៤៥  ក្រោយ៣ថ្ងៃ បន្ទាប់ពីបានអញ្ជើញថ្លែងសេចក្តីប្រកាសឯករាជ្យបង្កើតសាធារណរដ្ឋសង្គមនិយម វៀតណាមនោះ លោកប្រធានហូជីមិញបានផ្ញើលិខិតជូនប្អូនៗសិស្សានុសិស្សក្នុង ឱកាសបើកបវេសនកាលដំបូងរបស់ប្រទេសវៀតណាមឯករាជ្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ