សហគ្រាសចិនម្ចាស់ការជ្រៀតចូលទីផ្សារវៀតណាម

(VOVWORLD) -“សហគ្រាសចិនមានយុទ្ធនាការជ្រៀតចូលទីផ្សារវៀតណាមដោយមាន ទ្រង់ទ្រាយជាក់លាក់”។ នេះជាព័ត៌មានត្រូវបានលោក Nguyen Tran Nam ប្រធាន សម្ព័ន្ធសមាគមអចលនទ្រព្យវៀតណាមនាំចេញនៅក្នុងសន្និសីទកាសែត ឧទ្ទេស នាមការតាំងពិព័រណ៍អន្តរជាតិអចលនទ្រព្យវៀតណាម (Vietbuild Home ២០១៧) ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី៨ធ្នូនៅទីក្រុងហូជិមិញ។


អញ្ជើញថ្លែងមតិក្នុងសន្និសីទកាសែត លោក Nguyen Tran Nam ប្រធានសម្ព័ន្ធសមាគមអចលនទ្រព្យវៀតណាមបានឲ្យដឹងថា មិនដូចការតាំងពិព័រណ៍ Vietbuild ដែលប្រព្រឹត្តទៅនាខែកញ្ញាមុននេះ ដោយមានការចូលរួមរបស់ សហគ្រាសចិនច្រើននោះ ក្នុងការតាំងពិព័រណ៍លើកនេះ សហគ្រាសវៀតណាម ស្រូបយកភាគច្រើនដែរ។ យោងតាមលោករូបនេះគឺ សហគ្រាសចិនមានយុទ្ធ សាស្ត្រចូលរួមក្នុងទីផ្សារវៀតណាមដោយមានទ្រង់ទ្រាយជាក់លាក់។ ពោលគឺមុននេះ សហគ្រាសវៀតណាមត្រូវទៅចិនផ្ទាល់ដើម្បីទិញទំនិញ ប៉ុន្តែឥឡូវនេះ សហ គ្រាសចិន ម្ចាស់ការ បើកសាខានិងការិយាល័យតំណាងនៅវៀតណាមក្រោមការ ជួយឧបត្ថម្ភរបស់រដ្ឋាភិបាលចិនផងដែរ។

        ការតាំងពិព័រណ៍ Vietbuild Home ២០១៧ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃ ទី១៨ធ្នូនៅមជ្ឈមណ្ឌលផ្សារណាត់តាំងពិព័រណ៍ Sai Gon SECC៕


ប្រតិកម្មទៅវិញ

ផ្សេងៗ