សហគ្រាសអឺរ៉ុបមានសុទិដ្ឋិនិយមចំពោះការធ្វើអាជីវកម្មនៅវៀតណាម

(VOVWORLD) - លទ្ធផលស្ទង់មតិអំពីសន្ទស្សន៍អាជីវកម្ម (BIC) ក្នុងត្រីមាសទី៣ ឆ្នាំ២០១៨ ដែលបានប្រកាសដោយសមាគមន៍សហគ្រាសអឺរ៉ុបនៅវៀតណាម (EuroCham) បានសរអោយឃើញនូវសុទិដ្ឋិនិយមរបស់ថ្នាក់ដឹកនាំសហគ្រាសអឺរ៉ុបចំពោះសកម្មភាពអាជីវកម្មនៅវៀតណាម ក្នុងប៉ុន្មានខែចុងឆ្នាំ។ តាមលទ្ធផលស្ទង់មតិនេះ មានសហគ្រាសចំនួន៩៥%នឹងបន្តរក្សាឬបង្កើនការវិនិយោគនៅវៀតណាម។
សហគ្រាសអឺរ៉ុបមានសុទិដ្ឋិនិយមចំពោះការធ្វើអាជីវកម្មនៅវៀតណាម - ảnh 1សហគ្រាសអឺរ៉ុបវាយតម្លៃយ៉ាងសកម្មចំពោះសភាពការណ៍អាជីវកម្មនៅវៀតណាម  


សន្ទស្សន៍ BIC របស់ EuroCham ក្នុងត្រីមាសទី៣កន្លងទៅ ទទួលបាន ៨១ពិន្ទុ ដែលជាកម្រិតខ្ពស់ទី២ ចាប់តាំងពីចុងឆ្នាំ២០១៦។ ចំពោះសភាព ការណ៍អាជីវកម្ម មានសហគ្រាសចំនួន៦៧%បានវាយតម្លៃថា នៅកម្រិត “ល្អ ណាស់” និង “ល្អ”។ ប្រការនេះបានសរអោយឃើញថា វៀតណាមមានបរិយា កាសអាជីវកម្មដ៏វិជ្ជមានចំពោះការអភិវឌ្ឍរបស់សហគ្រាសអឺរ៉ុប។ ចំពោះយថាទស្សន៍អាជីវកម្មក្នុងប៉ុន្មានខែចុងឆ្នាំ២០១៨ មានសហគ្រាស ជាង៧០%បានវាយតម្លៃថា នៅកម្រិត “ល្អ” និង “ល្អណាស់”។ ក្នុងនោះ ពាក់កណ្ដាលនៃបរិមាណសហគ្រាសដែលចូលរួមការស្ទង់មតិបានបញ្ជាក់ថា គេនឹង បង្កើនកម្លាំងពលករក្នុងត្រីមាសទី៤ឆ្នាំ២០១៨។

តាមលោក Nicolas Audier សហប្រធាន EuroCham បានអោយដឹងថា លទ្ធផលស្ទង់មតិអំពីសន្ទស្សន៍អាជីវកម្មរបស់ EuroCham គឺជាភស្តុតាងមួយនៃ ជំនឿទុកចិត្តរបស់សហគ្រាសអឺរ៉ុបចំពោះបរិយាកាសពាណិជ្ជកម្មនិងវិនិយោគនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ