សហប្រតិបតិ្តការលើកកំពស់តួនាទីនិងការរួមវិភាគទានរបស់នារីក្នុងវិស័យកិច្ចការបរទេស

(VOVWORLD) - នេះជាសកម្មភាពដំបូងសំដៅអនុវត្ត អនុស្សរណៈយោគយល់គ្នារវាងក្រសួងការបរទេសទាំងពីរស្ដីពីកិច្ចសហប្រតិបតិ្តការលើកកំពស់តួនាទីនិងការរួមវិភាគទានរបស់នារីក្នុងវិស័យកិច្ចការបរទេស បម្រើការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ គ្រប់ជ្រុងជ្រោយក្នុង សម័យឌីជីថលដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។
សហប្រតិបតិ្តការលើកកំពស់តួនាទីនិងការរួមវិភាគទានរបស់នារីក្នុងវិស័យកិច្ចការបរទេស - ảnh 1ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំវៀតណាមលោកស្រី Robyn Mudie ថ្លែងនៅវេទិកា 

  នាថ្ងៃទី៣ ខែតុលា នៅរដ្ឋធានីហាណូយ ក្រសួងការបរទេសវៀតណាមបាន សហការជាមួយក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលីរៀបចំវេទិកាវៀតណាម-អូស្ត្រាលីស្ដីពីការលើកកំពស់តួនាទីនិងការរួមវិភាគទានរបស់នារីក្នុង វិស័យកិច្ចការបរទេសក្នុងសម័យឌីជីថល។ នេះជាសកម្មភាពដំបូងសំដៅអនុវត្ត អនុស្សរណៈយោគយល់គ្នារវាងក្រសួងការបរទេសទាំងពីរស្ដីពីកិច្ចសហប្រតិបតិ្តការលើកកំពស់តួនាទីនិងការរួមវិភាគទានរបស់នារីក្នុងវិស័យកិច្ចការបរទេស បម្រើការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ គ្រប់ជ្រុងជ្រោយក្នុង សម័យឌីជីថលដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។

        ថ្លែងមតិបើកវេទិកា អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានសង្កត់ធ្ងន់លើអត្ថន័យសំខាន់នៃវេទិកានេះ ជា ពិសេសគឺក្នុងបរិបទដែលសមភាពភេទកំពុងជាអាទិភាពចម្បងនៅក្នុងរបៀបវារៈសកលនានា និងជាកម្លាំងចលករស្នូលដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយ ចីរភាពនិងបរិយាប័ន្ន ហេតុដូច្នេះហើយ តួនាទីនិងការរួមវិភាគទានរបស់នារីក្នុង វិស័យកិច្ចការបរទេសត្រូវបានគោរពកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ វេទិកានេះមិនត្រឹមតែបង្កើនការតភ្ជាប់រវាងកម្មាភិបាលការទូតជានារីនៃប្រទេសទាំងពីរ រួមចំណែកជំរុញសមភាពភេទនិងលើកកំពស់សិទ្ធិរបស់នារីប៉ុណ្ណោះទេ ថែម ទាំងរួមចំណែកធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ទំនងរវាងក្រសួងការបរទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ