សហព័ន្ធអាល្លឺម៉ង់ប្រកាសមិនផ្ដល់អាវុធសំរាប់អ៊ុយក្រែន

សហព័ន្ធអាល្លឺម៉ង់ប្រកាសមិនផ្ដល់អាវុធសំរាប់អ៊ុយក្រែន - ảnh 1
សហព័ន្ធអាល្លឺម៉ង់ប្រកាសមិនផ្ដល់អាវុធសំរាប់អ៊ុយក្រែន (Reuters)

        Vovworld-អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នាថ្ងៃទី២កុម្ភៈ​បាន​
មានដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានី Budapest របស់ហុងគ្រីដើម្បី​ពិភាគ្សាជាមួយ
មជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះស្ដីពីទំនាក់ទំនងទ្វេភាគីនិងបញ្ហា​ដំបន់ដែលយកចិត្ត
ទុកដាក់ដូចគ្នា។ ថ្លែងមតិបន្ទាប់ពីការចរចារជាមួយ​នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ
លោក Viktor Orban អធិការបតី Merkel បាន​អះអាងថា បែកឡាំងនឹងមិនផ្ដល់អាវុធ
សំរាប់អ៊ុយក្រែនឡើយ ពីព្រោះនេះ​មិន​មែនជាការដោះស្រាយបញ្ហាបច្ចុប្បន្នទេ។ ​
ខណៈពេលនោះ នាយករដ្ឋមន្ត្រី Orban ក៏បាននាំចេញសេចក្តីប្រកាសប្រហាក់
ប្រហែលដែរ។ រាល់សេចក្តី​ប្រកាសនេះត្រូវបាននាំចេញបន្ទាប់ពីមធ្យោបាយផ្សព្វ
ផ្សាយអន្តរជាតិបានឲ្យដឹងថាអាមេរិកកំពុងគិតគូផ្ដល់អាវុធសំរាប់អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ