សហភាពអឺរ៉ុបជំរុញទំនាក់ទំនងយុទ្ធសាស្ត្រជាមួយអាស៊ី

(VOVWORLD) -លោក Nguyen Van Binh សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមបានដឹកនាំគណប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាម អញ្ជើញចូលរួមវេទិកានេះ។
សហភាពអឺរ៉ុបជំរុញទំនាក់ទំនងយុទ្ធសាស្ត្រជាមួយអាស៊ី - ảnh 1 លោក Nguyen Van Binh សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹម (រូបថត៖ VNA/TTXVN)

នាថ្ងៃទី ២៦ ខែកញ្ញា គណៈកម្មការអឺរ៉ុប (EC) បានបើកវេទិកាតភ្ជាប់អឺរ៉ុប -ជាសន្និសីទអន្តរជាតិមួយដែលមានការចូលរួមរបស់ភាគីទាក់ទិននានាជាច្រើន សំដៅជំរុញកិច្ចសន្ទនា និងបង្កើនទំនាក់ទំនងរវាងបណ្ដារដ្ឋាភិបាលស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នឯកជនទាំងនៅក្នុង និងក្រៅអឺរ៉ុប។ លោក Nguyen Van Binh សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមបានដឹកនាំគណប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាម អញ្ជើញចូលរួមវេទិកានេះ។

ដោយ ផ្អែកលើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង EU និងបណ្ដាដៃគូអាស៊ី - ប៉ាស៊ីហ្វិកនោះ កិច្ចប្រជុំលើកដំបូងនៃវេទិកានេះត្រូវបានរៀបចំឡើងដោយប្រធានបទ “តភ្ជាប់ EU- អាស៊ី៖ កសាងស្ពានតភ្ជាប់សម្រាប់អនាគតប្រកបដោយចីរភាព “។

ថ្លែងនៅទីនេះ ប្រធាន EC លោក Jean – Claude Juncker បានលើកឡើងថា វិស័យនយោបាយ និងអ្វីៗដែលភាគីទាក់ទិនចាំចាច់ត្រូវអនុវត្តន៍ ត្រូវឆ្លើយតបនឹងក្ដីសង្ឃឹម និងចំណាប់អារម្មណ៍របស់ពលរដ្ឋនៃសហភាព។ ការបង្កើនការតភ្ជាប់គឺជាផ្នែកមួយនៃគោលការណ៍នេះ ព្រោះថា វានាំមកនូវផលប្រយោជន៍ដល់ប្រជាជន និងខឿនសេដ្ឋកិច្ចរបស់ភាគីទាក់ទិននានា។ ទំនាក់ទំនងនេះក៏នាំមកនូវស្ថិរភាព និងវិបុលភាពសម្រាប់ភាគីទាក់ទិនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ