សហភាពអឺរ៉ុបនិងអង់គ្លេសបន្តបរាជ័យក្នុងការចរចាជុំទី ៣ ស្តីពីកិច្ចព្រមព្រៀងក្រោយ Brexit

(VOVWORLD) - ទាំងអង់គ្លេសនិងសហភាពអឺរ៉ុបសុទ្ធតែប្រកាសការខកចិត្តចំពោះភាពជាប់គាំងនៅក្នុងការចរចារជុំទី ៣ រវាងសហភាពអឺរ៉ុបនិងអង់គ្លេសស្តីពីកិច្ចព្រមព្រៀងក្រោយ Brexit ដែលបានបិទបញ្ចប់កាលថ្ងៃទី ១៥ ខែឧសភាកន្លងមក។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងប្រ៊ុចសែល នារសៀលថ្ងៃទី ១៥ ឧសភាបន្ទាប់ពីបញ្ចប់ការចរចារជុំទី ៣ រវាង EU និងអង់គ្លេសស្តីពីកិច្ចព្រមព្រៀងក្រោយ Brexit ប្រធានក្រុមចរចា EU លោក Michel Barnier មានប្រសាសន៍ថាលទ្ធផល ពិតជាខកចិត្តខ្លាំងណាស់។

ភាគីទាំងពីរមិនមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ណាមួយលើបញ្ហាសំខាន់ៗទេ ហើយជាមួយដំណើរការនាបច្ចុប្បន្ននេះ សហភាពអឺរ៉ុបនិងអង់គ្លេសកំពុងជួបហានិភ័យក្នុងការបញ្ចប់ការចរចាក្នុងឆ្នាំនេះដោយគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានអនុម័តនៅឡើយ។ មូលហេតុដោយសារភាគីអង់គ្លេសចង់ទទួលបានអត្ថប្រយោជន៍ពីទីផ្សារអឺរ៉ុប ប៉ុន្តែមិនបានគោរពតាមបទបញ្ញត្តិរបស់ប្លុកនេះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ