សហភាពអឺរ៉ុបនិងអង់គ្លេសឯកភាពគ្នាបង្កើនកំលាំងចលករសម្រាប់ការចរចាក្រោយ Brexit

(VOVWORLD) - សន្និសិទលើកនេះ ភាគីនានាបានឯកភាពគ្នាបង្កើនកម្លាំងចលករជាចាំបាច់សម្រាប់ការចរចានានា ព្រមទាំងជួយគាំទ្រផែនការជម្រុញកិច្ចចរចានៅក្នុងខែ     កក្កដាខាងមុខនេះ និងបង្កលក្ខណៈអំណោយ ផលបំផុតដើម្បីអាចឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងមួយមុនដំណាច់ឆ្នាំ ២០២០ផងដែរ។
សហភាពអឺរ៉ុបនិងអង់គ្លេសឯកភាពគ្នាបង្កើនកំលាំងចលករសម្រាប់ការចរចាក្រោយ Brexit - ảnh 1 រូបថតឧទាហរណ៍ (ប្រភព៖ TTXVN)

នាថ្ងៃទី ១៥ ខែមិថុនា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen រួមជាមួយថ្នាក់ដឹកនាំ EU ជាច្រើនរូបទៀត បានចូលរួមសន្និសីទជាន់ខ្ពស់តាមប្រព័ន្ធ អនឡាញ ក្នុងបរិបទដែលជុំចរចារចំនួន ៤ ក្រោយ Brexit បានបិទបញ្ចប់ដោយមិនសូវទទួលបានការរីកចម្រើន ដោយសារភាគីទាំងពីរនៅតែមានការខ្វែងគំនិត លើបញ្ហាមួយចំនួនទៀតដែរ។

នៅក្នុងសន្និសីទនេះ ភាគីនានាបានឯកភាពគ្នាបង្កើនកម្លាំងចលករចាំបាច់សម្រាប់ការចរចានានា ព្រមទាំងជួយគាំទ្រផែនការជម្រុញកិច្ចចរចានៅក្នុងខែកក្កដាខាងមុខនេះ និងបង្កលក្ខណៈអំណោយផលបំផុតដើម្បីអាចឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងមួយមុនដំណាច់ឆ្នាំ ២០២០ផងដែរ។ មេដឹកនាំទាំងអស់ក៏បានឯកភាពគ្នាដើម្បីស្វែងរកសម្លេងរួមគ្នាឱ្យបានឆាប់ៗតាមអ្វីដែលអាចធ្វើទៅបានលើគោលការណ៍សំខាន់ៗនៃកិច្ចព្រមព្រៀងនៃថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងសហភាពអឺរ៉ុប (EU) ហើយអង់គ្លេសឯកភាពបង្កើនបន្ថែមនូវកម្លាំងចលករថ្មីសម្រាប់កិច្ចចរចារស្តីពីពាណិជ្ជ កម្មក្រោយ Brexit ដែលកំពុងជាប់គាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ