សហភាពអឺរ៉ុបបង្កើនដាក់ទណ្ឌកម្មចំពោះរុស្ស៊ី


សហភាពអឺរ៉ុបបង្កើនដាក់ទណ្ឌកម្មចំពោះរុស្ស៊ី - ảnh 1
សហភាពអឺរ៉ុបបង្កើនដាក់ទណ្ឌកម្មចំពោះរុស្ស៊ី (Image: baomoi.com)

(VOVworld) – ក្នុងកិច្ចប្រជុំនៅទីក្រុង Brussels របស់ប្រែលហ្ស៊ីក នាថ្ងៃទី ២២ កក្កដា រដ្ឋមន្ត្រីនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានឯកភាពបង្កើនដាក់ទណ្ឌ កម្មចំពោះរុស្ស៊ីនិងពិនិត្យមើលអនុវត្តវិធានការរឹងមាំជាងតម្រង់ទៅលើវិស័យការពារ ប្រទេសរបស់រុស្ស៊ីផងដែរ។ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេសរបស់  EU លោកស្រី Catherine Ashton បានឲ្យដឹងថា៖​ បណ្ដាមន្ត្រី
ជាន់ខ្ពស់ EU អាចនាំចេញបញ្ជីរាយនាមបទដាក់ទណ្ឌកម្មថ្មីនាថ្ងៃទី ២៤ កក្កដា។
លោកស្រី Ashton បានសង្កត់ធ្ងន់ថា៖ EU នឹងបង្កើនទណ្ឌកម្មចំពោះរុស្ស៊ី ក្នុងករណី ប្រទេសនេះគ្មានវិធានការសំដៅផ្លាស់ប្តូរសភាពការណ៍នាបច្ចុប្បន្ន។ ក្នុងពេលនោះ អង់ក្លេសកំពុងអំពាវនាវដាក់ទណ្ឌកម្មកំរិត ៣ ចំពោះសេដ្ឋកិច្ចនិង បទហាមឃាត់
អាវុធចំពោះរុស្ស៊ី។ នេះគឺជាជំហានជាបន្តបន្ទាប់ពីបទដាក់ទណ្ឌកម្មថ្នាក់ទី ២ នាបច្ចុប្បន្នដែលទើបនឹងត្រូវបានអនុវត្តក្នុងក្របខ័ណ្ឌហាមឃាត់ឆ្លងព្រំដែននិង
ហ៊ុំព័ទ្ធទ្រព្យសម្បិត្តចំពោះជនរុស្ស៊ីនិងអ៊ុយក្រែនចំនួន ៧២ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ