សហភាពអឺរ៉ុបបានឈានដល់ការឯកភាពលើគម្រោងការពារជាតិថ្មី

(VOVWORLD) - នាថ្ងៃទី១២ខែវិច្ឆិកាសហភាពអឺរ៉ុប (EU) បានបើកភ្លើងខៀវដល់គម្រោងការពារជាតិថ្មីចំនួន១៣ ដើម្បីអភិវឌ្ឍអាវុធបន្ថែមទៀតដោយឯករាជ្យជាមួយសហ រដ្ឋអាមេរិក។ 
សហភាពអឺរ៉ុបបានឈានដល់ការឯកភាពលើគម្រោងការពារជាតិថ្មី - ảnh 1 (រូបថត៖ ទីផ្នាក់ងារសារព័ត៌មានវៀតណាម)

យោងតាមផែនការដែលបានអនុម័តដោយរដ្ឋមន្រ្តីការពារជាតិសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) បណ្តាប្រទេសជាសមាជិកនឹងចាប់ផ្តើមគម្រោងនាវាល្បាតថ្មីអាវុធអេឡិចត្រូនិចដែលធ្វើវិបរិតរលកសម្រាប់យន្ដហោះនិងបច្ចេកវិទ្យាសំរាប់តាមដានមីស៊ីលផ្លោង។ បណ្ដាគម្រោងទាំងនេះបានចំណាយពេលរាប់ខែដើម្បីបញ្ចប់ការចរចា។តាមការប៉ាន់ស្មានមានគម្រោងការពារជាតិរបស់អ៊ឺរ៉ុបចំនួន៤៧កំពុងត្រូវបានអនុវត្តក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយបារាំងអាឡឺម៉ង់និងប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន២៣ផ្សេងទៀតនៅចុងឆ្នាំ២០១៧ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុការអភិវឌ្ឍនិងការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធបន្ទាប់ពីអង់គ្លេសបានសម្រេចចិត្តដកខ្លួនចេញពីប្លុកនេះ។

ទោះបីនៅសល់ប្រទេសជាសមាជិកចំនួន២២របស់សហភាពអឺរ៉ុបស្ថិតនៅក្នុង NATOក៏ដោយប៉ុន្តែប្លុកនេះនៅតែសង្ឃឹមថា អាចបង្កើតមូលនិធិប្រដាប់អាវុធដែលមានទឹកប្រាក់រាប់ពាន់លានអឺរ៉ូចាប់ពីឆ្នាំ២០២១ត្រូវទាមទារឲ្យបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំងអស់ធ្វើកិច្ចសហប្រតិបត្តិការក្នុងការរចនានិងផលិតកម្មរថក្រោះនាវានិងសំណង់បច្ចេកវិទ្យាថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ