សហភាពអឺរ៉ុបបានដាសតឿនអាមេរិកចាប់ផ្តើមដំណើរការចរចាស្តីពីការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក

(VOVWORLD) -  នៅថ្ងៃទី ២៧ ខែវិច្ឆិកា សហភាពអឺរ៉ុប (EU) បានអំពាវនាវឲ្យអាមេរិកចាប់ផ្តើមដំណើរការចរចាស្តីអំពីការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បី ជៀសវាង ហានិភ័យនៃការបញ្ឈប់អង្គការអន្តរ ជាតិនេះ។
សហភាពអឺរ៉ុបបានដាសតឿនអាមេរិកចាប់ផ្តើមដំណើរការចរចាស្តីពីការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក - ảnh 1 សមាជិកាទទួលបន្ទុកផ្នែកពាណិជ្ជកម្មនៃសហភាពអឺរ៉ុប លោកស្រី Cecilia Malmstrom 

មុននោះមួយថ្ងៃ EU បានប្រកាសសំណើជាច្រើនស្តីពីធ្វើកំណែទម្រង់យន្តការដោះស្រាយជម្លោះរបស់អង្គការពាណិជ្ជកម្មពិភពលោក។ ទាំងនេះគឺជាសំណើរដែល EU បានឯកភាពជាមួយឥណ្ឌា ចិន និងបណ្តាប្រទេសដទៃទៀតដោយសង្ឃឹមថា នឹងយកឈ្នះលើការជំទាស់ពីសហរដ្ឋអាមេរិកដែលធ្លាប់រុញច្រានឱ្យ WTO ធ្លាក់ចូលក្នុងការវិបត្តិផងដែរ។          សមាជិកាទទួលបន្ទុកផ្នែកពាណិជ្ជកម្មនៃសហភាពអឺរ៉ុប លោកស្រី Cecilia Malmstrom បានសង្កត់ធ្ងន់ថាមាប្រទេសជាច្រើនបានគាំទ្រសំណើរនេះ ហើយបានដាសតឿនឱ្យបណ្តាប្រទេសនានាចូលរួមតុចរចារផងដែរ។ យោងតាមលោកស្រី Malmstrom បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន បានយល់ព្រមចូលរួមក្នុងកិច្ចពិភាក្សាស្តីពីការធ្វើកំណែទម្រង់ អង្គការពាណិជ្ជកម្មពិភពលោក ហើយនេះក៏ជាទង្វើល្អមួយដែលមានល្ខណៈស្ថាបនានិងមានអត្ថន័យដែរ។ លោក Malmstrom ក៏បានប្តទៀតថាការបង្ខំឱ្យចិនផ្លាស់ប្តូរតាមរយៈសង្គ្រាមពាណិជ្ជកម្មក្នុងកំរិតពន្ធខ្ពស់ នឹងមិនអាចនាំមកនូវលទ្ធផលណាមួយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ