សហរដ្ឋអាមេរិក និងកូរ៉េខាង​ត្បូងត្រៀម​​រៀបចំសម្រាប់កិច្ចប្រជុំកំពូល

(VOVWORLD) - កូរ៉េខាងត្បូងមានបំណងចង់ឱ្យប្រធានាធិបតីអាមេរិកលោក Joe Biden អញ្ជើញមកបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងមុននឹងមកដល់ប្រទេសជប៉ុន គឺចាប់ពីថ្ងៃទី ២០-២១ ខែឧសភា ដែលជាប៉ុន្មានថ្ងៃបន្ទាប់ពីលោក Yoon Suk-yeol ចូលកាន់តំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)។
សហរដ្ឋអាមេរិក និងកូរ៉េខាង​ត្បូងត្រៀម​​រៀបចំសម្រាប់កិច្ចប្រជុំកំពូល - ảnh 1ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol និងប្រធានាធិបតីអាមេរិក លោក Joe Biden។ (រូបថត៖ Yonhap)

ប្រភពការទូតពីទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) នៅថ្ងៃទី២៤ ខែមេសា បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់សេតវិមានមួយរូប កំពុងមានវត្តមាននៅទីក្រុងសេអ៊ូល ក្នុងតួនាទីជាគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលអាមេរិក ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol និងប្រធានាធិបតីអាមេរិក លោក Joe Biden នៅឧសភាខាងមុខ។

លោក Edgard Kagan នាយកជាន់ខ្ពស់ទទួលបន្ទុកតំបន់អាស៊ីបូព៌ានិងអូសេអានី នៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក មានវត្តមាននៅក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃទី២៣ ខែមេសា ដើម្បីចូលរួមកិច្ចប្រជុំជាមួយសមាជិកសំខាន់ៗ ទទួលបន្ទុកគោលនយោបាយការបរទេសនៃគណៈកម្មាធិការអន្តរកាលប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីព័ត៌មានលម្អិតសម្រាប់កិច្ចប្រជុំកំពូល។

កូរ៉េខាងត្បូងមានបំណងចង់ឱ្យប្រធានាធិបតីអាមេរិកលោក Joe Biden អញ្ជើញមកបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងមុននឹងមកដល់ប្រទេសជប៉ុន គឺចាប់ពីថ្ងៃទី ២០-២១ ខែឧសភា ដែលជាប៉ុន្មានថ្ងៃបន្ទាប់ពីលោក Yoon Suk-yeol ចូលកាន់តំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង) ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១០ខែ ឧសភា៕


ប្រតិកម្មទៅវិញ

ផ្សេងៗ