សហរដ្ឋអាមេរិក និងឥណ្ឌាអាច​ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មនាចុងឆ្នាំ ២០២០

(VOVWORLD) - លោកប្រធានាធិបតី Trump ក៏បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកមានបំណងចង់ទទួលបានការប្រព្រឹត្តដោយស្មើភាព និងភាពសុខដុមរមនាចំពោះផលប្រយោជន៍ របស់ភាគីទាំងពីរក្នុងបញ្ហាពាណិជ្ជកម្ម។

ក្នុងជំនួបធ្វើការ នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចឥណ្ឌារយៈពេល ២ ថ្ងៃ នោះ នាថ្ងៃទី ២៥ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក Donald Trump បានចាត់ទុកថាសហរដ្ឋអាមេរិក និងឥណ្ឌាអាចទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្នែកពាណិជ្ជកម្មនាចុងឆ្នាំ ២០២០។

សហរដ្ឋអាមេរិក និងឥណ្ឌាអាច​ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មនាចុងឆ្នាំ ២០២០ - ảnh 1 ថ្នាក់ដឹកនាំសហរដ្ឋអាមេរិក និងឥណ្ឌា (ប្រភព៖ ndtv.com

លោកប្រធានាធិបតី Trump ក៏បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកមានបំណងចង់ទទួលបានការប្រព្រឹត្តដោយស្មើភាព និងភាពសុខដុមរមនាចំពោះផលប្រយោជន៍ របស់ភាគីទាំងពីរក្នុងបញ្ហាពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះ លោកបានអះអាងថា"ឥណ្ឌាប្រហែលជាប្រទេសដែលមានអត្រាពន្ធនាំចូលខ្ពស់បំផុតនៅលើពិភព លោក" ។

មុនដំណើរទស្សនកិច្ចរបស់លោក Trump អ្នកចរចានៃប្រទេសទាំងពីរបានស្វះស្វែងវិធីបង្រួញភាពខុសគ្នាក្នុងបញ្ហាពន្ធគយ គ្រប់គ្រងតម្លៃឧបករណ៍វេជ្ជសាស្ត្រ និងទាក់ទងជាមួយទីផ្សារផលិតផលទឹកដោះគោ និងបក្សាបក្សី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ