ឡាវបានរៀបចំការដង្ហែដោយថ្មើរជើងរំលឹកខួបលើកទី៤៨ទិវាបង្កើតអាស៊ាន

ឡាវបានរៀបចំការដង្ហែដោយថ្មើរជើងរំលឹកខួបលើកទី៤៨ទិវាបង្កើតអាស៊ាន - ảnh 1
ឡាវបានរៀបចំការដង្ហែដោយថ្មើរជើងរំលឹកខួបលើកទី៤៨ទិវាបង្កើតអាស៊ាន (VOV)


        Vovworld-នាព្រឹកថ្ងៃទី៨សីហានៅរដ្ឋធានីវៀងច័ន្ទក្រសួងការបរទេសឡាវ
បានរៀបចំព្រឹត្តិការណ៍ដង្ហែដោយថ្មើរជើងដើម្បីសុខភាពក្នុងឱកាសរំលឹកខួបលើក
ទី៤៨ទិវាបង្កើតសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន)និងលើកទី១៨
ទិវាឡាវចូលរួមអាស៊ាន។ ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការ
បរទេសឡាវ Thonglun Sisoulith បានសង្កត់ធ្ងន់ថា នេះជាឆ្នាំសំខាន់ចំពោះអាស៊ាន
ពិសេសគឺក្នុងកាលៈទេសៈសហគមន៍អាស៊ានបានបង្កើតនាចុងឆ្នាំនេះ។ លោក
Thonglun Sisoulith បានអះអាងថា ព្រឹត្តិការណ៍ដង្ហែដោយថ្មើរជើងដើម្បីសុខភាព
ដើម្បីគាំទ្រប្រជាជនឡាវត្រៀមខ្លួនជាស្រេចសុខភាពនិងស្មារតីដើម្បីធានាជោគជ័យ
នៃអាស៊ាននាឆ្នាំ២០១៦ខណៈដែលឡាវទទួលតួនាទីជាប្រធានប្តូរវេនអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ