អាកាសយានដ្ឋានអន្តរជាតិ Noi Bai កើនឡើង ១៧ កាំ ក្នុងចំណាត់ថ្នាក់អាកាសយានដ្ឋានល្អបំផុតរបស់ពិភពលោក
(VOVWORLD) - នៅក្នុងតារាងរៀបចំណាត់ថ្នាក់អាកាសយានដ្ឋានពិភពលោកឆ្នាំ ២០២៥ ដែលអង្គការ Skytrax ទើបតែបានប្រកាសគឺ អាកាសយានដ្ឋាន Noi Bai (ហាណូយ) ជាប់ចំណាត់ថ្នាក់ទី ៧៩ ក្នុងឆ្នាំនេះ កើនឡើង ១៧ កាំធៀបនឹងឆ្នាំមុន។
អាកាសយានដ្ឋានអន្តរជាតិ Noi Bai បានកើនឡើងដល់លំដាប់ទី ៧៩ ពោលគឺ កើនឡើង ១៧ កាំ បើធៀបនឹងឆ្នាំ ២០២៤ (ក្នុងឆ្នាំ ២០២៤ អាកាសយានដ្ឋានអន្តរជាតិ Noi Bai ស្ថិតនៅលំដាប់ទី ៩៦) (រូបថត៖ caa.gov.vn) |
អាកាសយានដ្ឋាន Changi របស់សឹង្ហបុរី ជាប់ចំណាត់ថ្នាក់កំពូលក្នុងតារាង។ នេះជាលើកទី ១៣ ហើយដែលអាកាសយានដ្ឋាននេះទទួលបានការលើកតម្កើងក្នុងតំណែងនេះ។ អាកាសយានដ្ឋានអន្តរជាតិ Hamad របស់ទីក្រុង Doha (កាតា) ជាប់ចំណាត់ថ្នាក់លេខ ២ ខណៈដែលអាកាសយានដ្ឋាន Haneda របស់ទីក្រុងតូក្យូ (ប្រទេសជប៉ុន) ជាប់ចំណាត់ថ្នាក់លេខ ៣៕