អាកាសយានដ្ឋានអន្តរជាតិ Van Don ក្នុងថ្ងៃដំបូងនៃការបើកដំណើរការវិញ

(VOVWORLD) - នាព្រឹកថ្ងៃទី ៣ ខែមីនា អាកាសយានដ្ឋានអន្តរជាតិ Van Don ( ខេត្ត Quang Ninh) បានបើកទ្វារជាផ្លូវការ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរត្រឡប់ឡើងវិញ។
អាកាសយានដ្ឋានអន្តរជាតិ Van Don ក្នុងថ្ងៃដំបូងនៃការបើកដំណើរការវិញ - ảnh 1អ្នកដំណើរដំបូងនៃថ្ងៃអាកាសយានដ្ឋាន Van Don ប្រតិបត្តិការជាផ្លូវការឡើងវិញ (រូបថត៖ laodong.vn)

ជើងហោះហើររបស់ក្រុមហ៊ុនអាកាស ចរណ៍ Vietjet Airlines មានផ្លាកលេខ VJ-២៣០ បានចេញដំណើរពីទីក្រុង ហូជីមិញមកកាន់អាកាសយានដ្ឋានអន្តរជាតិ Van Don ដោយដឹកអ្នកដំណើរចំនួន ៤១ នាក់។ អ្នកដំណើរទាំងអស់ដែលមកដល់ទីនេះនិងទៅបំពេញបែបបទនៅអាកាសយានដ្ឋាន សុទ្ធសឹងតែត្រូវវាស់កំដៅខ្លួន ធ្វើសេចក្តីរាយការណ៍សុខាភិបាល និងបាញ់ថ្នាំកំចាត់មេរោគលើឥវ៉ាន់ផងដែរ ។ លោក Pham Ngoc Sau អគ្គនាយកអាកាសយានដ្ឋានអន្តរជាតិ Van Don បានមានប្រសាសន៍ថា៖

«នាពេលខាងមុខ ប្រសិនបើរដ្ឋាភិបាលនៅតែបន្តប្រគល់ភារកិច្ចទទួល ជើងហោះហើរបញ្ជូនប្រជាពលរដ្ឋ និងអ្នកជំនាញបរទេសបន្ថែមទៀត យើងខ្ញុំនឹងត្រៀមខ្លួនជាស្រេច ដើម្បីបន្តគោរពតាមលក្ខណៈវិនិច្ឆ័យក្នុងការធានាការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺរាតត្បាតកូវីដ-១៩ សម្រាប់បុគ្គលិកនៅក្នុងកម្រិតខ្ពស់បំផុត ហើយបញ្ហានេះគួរតែចាត់ទុកជាបញ្ហាដ៏សំខាន់ជាចម្បងតែម្តង។ យើងខ្ញុំតែងតែជឿជាក់លើដំណើរការរបស់យើងខ្ញុំ។ បុគ្គលិកទាំងអស់ត្រូវតែគោរពយ៉ាងតឹងរឹងតាមការកំណត់នេះជាពុំខានឡើយ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ