អគ្គនាយករងអគ្គនាយកដ្ឋានភស្តុភា-ហិរញ្ញវត្ថុកម្ពុជាមកបំពេញទស្សនកិច្ចនៅវៀតណាម

អគ្គនាយករងអគ្គនាយកដ្ឋានភស្តុភា-ហិរញ្ញវត្ថុកម្ពុជាមកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1

(VOVworld) - នារសៀលថ្ងៃទី១៥ តុលា នៅទីស្ដីការក្រសួងការពារប្រទេសវៀត
ណាម ឧត្តមសេនីយ៍ទោ Vo Van Tuan អគ្គសេនាធិការរងកងទ័ពប្រជាជនវៀតណាម
បានទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ ង៉ែត នរិន្ទ អគ្គនាយករងអគ្គ
នាយកដ្ឋានភស្តុភា-ហិរញ្ញវត្ថុនិងជាប្រធាននាយកដ្ឋានកងវិស្វកម្មចំណុះកងយោធ
ពលខេមរៈភូមិន្ទដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។នៅទីនេះ
ឧត្តមសេនីយ៍ទោ Vo Van Tuan បានសង្កត់ធ្ងន់ថា ក្នុងវិស័យសហប្រតិបតិ្តការទាំង
ឡាយ វិស័យការពារជាតិជាសសរសំខាន់មួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ
សំដៅពង្រឹងសន្តិសុខ នយោបាយ កសាងកងទ័ពនៃប្រទេសនិមួយៗរឹងមាំដើម្បី
ការពារសន្តិសុខ អធិបតេយ្យភាពដែនដីនៃប្រទេសនិមួយៗ ព្រមទាំងកំទិចរាល់
ឧបាយកលរបស់កម្លាំងអមិត្តសំដៅបំបែកចំបាក់ចំណងសាមគ្គីភាពមិត្តភាពរវាង
ប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ។ រីឯនាយឧត្តមសេនីយ៍ ង៉ែត នរិន្ទ មាន
គោលបំណងថា ក្រសួងការពារប្រទេស វៀតណាមនិងអគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាមបន្តយកចិត្តទុក ដាក់ បង្កលក្ខណៈ ជួយឧបត្ថម្ភកងយោធពល
ខេមរៈភូមិន្ទកសាងកម្លាំងកងវិស្វកម្ម ឲ្យកាន់តែរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ