អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres៖ វៀតណាមជាដៃគូសំខាន់របស់អង្គការសហប្រជាជាតិ

(VOVWORLD) - អគ្គលេខា ធិការអង្គការសហប្រជាជាតិបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការ គាំទ្ររបស់វៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres៖ វៀតណាមជាដៃគូសំខាន់របស់អង្គការសហប្រជាជាតិ - ảnh 1អគ្គលេខាធិការអង្គការសហ ប្រជាជាតិ លោក Antonio Guterres។ (រូបថត៖ VNA)

នាថ្ងៃទី ២០ ខែកញ្ញា (ម៉ោងនៅទីក្រុងញូវយ៉ក) អគ្គលេខាធិការអង្គការសហ ប្រជាជាតិ លោក Antonio Guterres បានផ្ញើសារអបអរសាទរចំពោះរដ្ឋាភិបាល និង ប្រជាជនវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ៤៥ ទិវាវៀតណាមចូលជាសមាជិក អង្គការសហប្រជាជាតិ (ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ១៩៧៧)។ ក្នុងសារនោះ អគ្គលេខា ធិការអង្គការសហប្រជាជាតិបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការ គាំទ្ររបស់វៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក។ លោកអគ្គលេខា ធិការបានបញ្ជាក់ថា វៀតណាមជាដៃគូសំខាន់របស់អង្គការសហប្រជាជាតិ ដែលមាន ការរួមវិភាគទានយ៉ាងជាក់ស្ដែងនិង មានប្រសិទ្ធភាពក្នុងប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ព្រមទាំងមានបំណងចង់ពង្រឹងទំនាក់ទំនងដ៏ល្អប្រសើរ នេះបន្ថែមទៀតនាពេលខាងមុខ ដើម្បីជំរុញសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសិទ្ធិមនុស្សលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ