អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យបង្រួញគម្លាតវិសមភាព

(VOVWORLD) - អញ្ជើញថ្លែងនៅក្នុងពិធីបើកមហាសន្និបាតលើកទី ៧៦ របស់អង្គការសហប្រជាជាតិ (UNGA76) នាថ្ងៃទី ១៤ ខែកញ្ញា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសង្កត់ធ្ងន់ថា ពិភពលោកត្រូវតែផ្តោតសំខាន់លើការពន្លឿនការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាពជាងមុន តាមរយៈការផ្ដល់វ៉ាក់សាំង សំភារៈ បរិក្ខាពេទ្យ និងរបបព្យាបាលជំងឺជូនមនុស្សគ្រប់រូបនៅលើពិភពលោក។
អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យបង្រួញគម្លាតវិសមភាព - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres (រូបថត៖ រ៉យទ័រ )

ប្រមុខអង្គការសហប្រជាជាតិក៏បានអំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅទូទាំងពិភពលោក ជាពិសេសគឺ នាបច្ចុប្បន្ននេះ ក្នុងបរិបទ ដែលពិភពលោកមានបញ្ហាប្រឈម និងការបែកបាក់គ្នានៅក្នុងវិស័យជាច្រើន ជាពិសេគឺ គម្លាតរវាងអ្នកមាន និងអ្នកក្រីក្រ រវាងមនុស្សមួយក្រុម ដែលមានលក្ខខ័ណ្ឌសម្ភារៈល្អបំផុត និងសហគមន៍ប្រជាជន ដែលគ្មានលក្ខខណ្ឌរស់នៅជាមូលដ្ឋានបំផុតដូចជាចំណីអាហារ ទឹកបរិភោគ និងសេវាកម្មសុខាភិបាល។ ជាពិសេស លោកបានសង្កត់ធ្ងន់ថា គម្លាតដ៏ធំរវាងមនុស្សដែលទទួលបានការចាក់វ៉ាក់សាំង ខណៈពេលដែលមនុស្សរាប់លាននាក់ផ្សេងទៀតនៅតែមិនអាចទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩ ឡើយ ហើយគម្លាតនេះគឺត្រូវបានមនុស្សបង្កើតឡើង ដោយសារប្រព័ន្ធសេដ្ឋកិច្ចបានបង្កើតរបាំងឧបសគ្គចំពោះអ្នកក្រីក្រ និងអ្នកងាយរងគ្រោះបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ