អគ្គលេខាបក្ស កម្មុយនីស្ត Nguyen Phu Trong ជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃ​អគ្គស្នង​ការកសាងកងកំលាំងនគបាលប្រជាជន

អគ្គលេខាបក្ស កម្មុយនីស្ត Nguyen Phu Trong ជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃ​អគ្គស្នង​ការកសាងកងកំលាំងនគបាលប្រជាជន - ảnh 1
អគ្គលេខាបក្ស កម្មុយនីស្តវៀតណាម លោក Nguyen Phu Trong (http://www.vietnamplus.vn)

(VOVworld) –នាព្រឹកថ្ងៃទី 2 មេសា អគ្គលេខាបក្ស កម្មុយនីស្តវៀតណាមលោក 
Nguyen Phu Trong បានអញ្ចើញទៅទស្សនា ​និងជួបធ្វើការជាមួយ ​ថ្នាក់ដឹកនាំ​ នៃ​
អគ្គស្នង​ការកសាង កងកំលាំង ក្រសួងនគបាលប្រជាជន​វៀតណាម។ ថ្លែងមតិ
នៅទីនេះ ​អគ្គលេខា​​បក្ស ​កម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បាន
វាយ​តំលៃ​ខ្ពស់ និងស្ងើចសរសើរ បណ្ដាសមិទ្ធផលដែល ក្រសួងនគបាលវៀត
ណាមទទួល​បានក្នុងរយះពេលកន្លងទៅ ពិសេសគឺ ការងារកសាង កងកំលាំង។
 អំពីបណ្ដា​ភារកិច្ច របស់អគ្គស្នងការ កសាងកងកំលាំងនិ​យាយដោយឡែក ​និង
ក្រសួង​នគបាល​ និយាយរួម ក្នុងរយះពេលខាងមុខនេះ អគ្គលេខា​ ​Nguyen Phu
Trong បានលើកច្បាស់ថា៖ គប្បីបន្តកសាង កងកំលាំងយ៉ាងរឹងមាំ អំពីនយោបាយ 
និង​សតិអារម្មណ៏ លើកកំពស់សមត្ថភាពដឹកនាំ កំលាំងតស៊ូរប្រឆាំងរបស់បណ្ដា
អង្គការ​បក្ស ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ