អគ្គលេខាបក្ស កុម្មុយ​នីស្តវៀតណាមទទួលជួប អគ្គលេខាគណះបក្សពលករម៉ិចស៊ីក

  (VOV)_ នារសៀលថ្ងៃទី ២៨ វិច្ឆិកា នៅទីក្រុងហាណូយអគ្គលេខាបក្ស កុម្មុយ​នីស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ ​អគ្គលេខា គណះបក្សពលករម៉ិចស៊ីក Alberto Anaya Gutierrez និងក្រុមសមាជិកសភា ម៉ិចស៊ីក
-វៀតណាម ដែលកំពុងបំពេញទស្សនកិច្ច​ការងារនៅ​វៀតណាម​។​ ​អគ្គលេខា​គណះ
បក្ស  ពលករម៉ិចស៊ីក Alberto Anaya Gutierrez បានជូន​ដំណឹងចំពោះ អគ្គលេខាបក្ស
 Nguyen Phu Trong អំពីលទ្ធផលនៃការអនុវត្ត​ផែនការសហប្រតិបត្តិការរវាងបក្សទាំង
ពីរ  ក្នុងរយះពេលកន្លងទៅ ក្នុងនោះលេចធ្លោគឺ កម្មវិធីអភិវឌ្ឍន៍ការដាំស្រូវទឹក ដាំ
ដូង នៅ ម៉ិចស៊ីក និងដាំដើម​ឈើ​ Nopan នៅវៀតណាម បណ្ដាសកម្មភាពផ្លាស់ប្តូរអំ
ពីទ្រឹស្ដី ​និង​បទពិសោធន៍​ ក្នុងការឃោសនា អប់រំ…។ល។ អគ្គលេខាបក្ស Nguyen
Phu Trong វាយតំលៃយ់ាងខ្ពស់ នូវរាល់ការរួមវិភាគទាន របស់គណះបក្ស​ពលករ​ម៉ិច
ស៊ីក និងបុគ្គល អគ្គលេខា​ ​ Alberto Anaya Gutierrez ក្នុងការ​ពង្រឹង​និងពង្រីកសាមគ្គី ភាព គាំទ្រវៀតណាម និងជំរុញទំនាក់ទំនងមិត្តភាព​និងកិច្ចសហប្រតិបត្តិការ ជាក់
ស្ដែង រវាងបក្សទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ អគ្គលេខា Nguyen Phu
Trong បានឯកភាព បន្តបើកទូលាយ ​រាល់វិស័យ សហប្រតិបត្តិការ និង  នាំទំនាក់ ទំនងសហប្រតិបត្តិការ រវាងបក្សទាំងពីរ កាន់តែស៊ីជំរៅ និងមានប្រសិទ្ធភាពខ្ពស់
ជាងទៀត៕

អគ្គលេខាបក្ស កុម្មុយ​នីស្តវៀតណាមទទួលជួប អគ្គលេខាគណះបក្សពលករម៉ិចស៊ីក  - ảnh 1
អគ្គលេខាបក្ស កុម្មុយ​នីស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួប ​អគ្គលេខាធិការ​ដ្ឋាន ពលករម៉ិចស៊ីក Alberto Anaya Gutierrez (http://www.chaobuoisang.net)


ប្រតិកម្មទៅវិញ

ផ្សេងៗ