អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោកស៊ី ជីនពីងនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

(VOVWORLD) - ដំណើរទស្សនកិច្ចនេះធ្វើឡើងពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥។

អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោកស៊ី ជីនពីងនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង (រូបថត៖ TTXVN)

សេចក្តីប្រកាសរបស់ក្រសួងការបរទេសនៅថ្ងៃទី ១១ មេសានេះ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោកតូ ឡឹម ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក លឿង គឿង អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ ដំណើរទស្សនកិច្ចនេះធ្វើឡើងពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ