អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃនៃគណៈកម្មាធិការបក្សនគរបាលមជ្ឈឹម

(VOVWORLD) - នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍ នសគណៈកម្មាធិការបក្សនគរបាលមជ្ឈឹមបានរៀបចំកិច្ចប្រជុំដើម្បីវាយតម្លៃចំពោះស្ថានភាពនិងលទ្ធផលនៃកិច្ចការនគរបាលឆ្នាំ២០១៨ ព្រមទាំងដាក់ចេញ ទិសដៅ ភារកិច្ចនិងដំណោះស្រាយក្នុងឆ្នាំ២០១៩ផងដែរ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំនេះ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃនៃគណៈកម្មាធិការបក្សនគរបាលមជ្ឈឹម - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV) 


អញ្ជើញថ្លែងនៅកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលប្រជាជនក្នុងការអនុវត្តភារកិច្ចធានាសន្តិសុខនយោបាយក៏ដូចជាសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមផងដែរ។

        អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានលើកឡើងយ៉ាង ច្បាស់ថា អង្គប្រជុំចាំបាច់ត្រូវអះអាងនូវសមិទ្ធផលដ៏ធំធេងនិងតួនាទីសំខាន់ៗ របស់កងកម្លាំងនគរបាល ព្រមទាំងតស៊ូប្រឆាំងនឹងសតិអារម្មណ៍ដ៏ខុសឆ្គងនិង ល្បិចកលមូលបង្កាច់ដែលចង់បង្ខូចកិត្យានុភាពរបស់កងកម្លាំងនរគបាល ផងដែរ។

        លោកអគ្គលេខាបក្ស ប្រធានរដ្ឋមានគោលបំណងថា ក្នុងឆ្នាំ២០១៩និងឆ្នាំ ក្រោយៗទៀត កងកម្លាំងនគរបាលទាំងមូលនឹងបន្តអនុវត្តន៍យ៉ាងខ្លាំងក្លាថែម ទៀតនូវភារកិច្ចដែលបក្ស រដ្ឋនិងប្រជាជនបានប្រគល់ជូន។ ទម្ទឹមនឹងនោះ បន្ត ពង្រឹងក្បាលម៉ាស៊ីនដើម្បីលើកកំពស់ប្រសិទ្ធភាពសកម្មភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ