អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញធ្វើជា ប្រធានកិច្ចប្រជុំអនុគណៈកម្មការទទួលបន្ទុកឯកសារមហាសន្និបាតបក្សលើកទី១៣

(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែកញ្ញា នៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក Nguyen Phu Trong ប្រធានអនុគណៈកម្មការទទួលបន្ទុកឯកសារ មហាសន្និបាតលើកទី១៣របស់បក្ស អញ្ជើញធ្វើជាប្រធានកិច្ចប្រជុំរបស់អនុ គណៈកម្មការ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញធ្វើជា ប្រធានកិច្ចប្រជុំអនុគណៈកម្មការទទួលបន្ទុកឯកសារមហាសន្និបាតបក្សលើកទី១៣ - ảnh 1 ទិដ្ឋភាពនៅកិច្ចប្រជុំ (រូបថត៖ TTXVN)

  អញ្ជើញចូលរួមកិច្ចប្រជុំនេះក៏មានវត្តមាននាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទៀតផង។

        អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Phu Trong បានយល់ស្របជាស្ថាពរ ជាមួយសេចក្ដីព្រាងរបាយការណ៍នយោបាយ ព្រមទាំងស្នើអោយក្រុមនិពន្ធនៃ អនុគណៈកម្មការប្រកាន់យ៉ាងខ្ជាប់នូវភារកិច្ចនៃមហាសន្និបាត។ លោកអគ្គលេខា បក្ស ប្រធានរដ្ឋអញ្ជើញមានប្រសាសន៍ថា៖

        “ប្រកាន់យ៉ាងខ្ជាប់ហើយប្រៀបធៀបនឹងកម្មវិធីនយោបាយដើម្បីពិនិត្យថា យើងកំពុងស្ថិតនៅដំណាក់កាលណា។ ក្នុងអាណត្តិនេះ ស្នាដៃលេចធ្លោគឺអ្វី កំហិតនៅសេសសល់គឺអ្វី។ អាចនិយាយបានថា សេដ្ឋកិច្ចយើងរីកចម្រើនជាបន្ត បន្ទាប់និងប្រកបដោយស្ថិរភាពដែរឬទេ? ចំពោះការងារកសាងបក្ស កសាង ប្រពន្ធនយោបាយ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ហេតុអ្វីដែលប្រជាជនគាំទ្រ យ៉ាងដូច្នេះ?”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ