អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមអញ្ជើញទទួលជួបជាមួយបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង

(VOVWORLD) - លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម ជឿជាក់ថា ជាមួយនឹងបទពិសោធន៍ សមត្ថភាពនិងការយល់ដឹងអំពីវៀតណាម ឯកអគ្គរដ្ឋទូតគ្រប់រូប នឹងសម្រេចយ៉ាងល្អ ប្រពៃនូវភារកិច្ចរបស់ខ្លួន ដោយធ្វើជា “ស្ពាន” តភ្ជាប់ ជំរុញទំនាក់ទំនងមិត្តភាពសហ ប្រតិបត្តិការមិត្តភាពរវាងវៀតណាមជាមួយ ប្រទេសនានាដែលតំណាងដោយបណ្ដា ឯកអគ្គរដ្ឋទូត។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមអញ្ជើញទទួលជួបជាមួយបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង - ảnh 1ឯកអគ្គរដ្ឋទូតសឹង្ហបុរី លោក Jaya Ratnam អញ្ជើញមកជូនសារតាំងដល់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី១៧ មីនា នៅវិមានប្រធានរដ្ឋ ឯកអគ្គរដ្ឋទូត ប៉ាណាម៉ា លោក Eligio Alberto Salas De Leon  ឯកអគ្គរដ្ឋទូតសឹង្ហបុរី លោក Jaya Ratnam និងឯកអគ្គរដ្ឋទូត ឥណ្ឌូនេស៊ី លោក Denny Abdi បានអញ្ជើញជូនសារតាំងដល់អគ្គលេខាបក្ស ប្រធាន រដ្ឋវៀតណាម លោក Nguyen Phu Trong។ បន្ទាប់ពីពិធីជូនសារតាំង លោក Nguyen Phu Trong បានទទួលជួបជាមួយបណ្ដាឯកអគ្គរដ្ឋទូត។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម ជឿជាក់ថា ជាមួយនឹងបទពិសោធន៍ សមត្ថភាពនិងការយល់ដឹងអំពីវៀតណាម ឯកអគ្គរដ្ឋទូតគ្រប់រូប នឹងសម្រេចយ៉ាងល្អ ប្រពៃនូវភារកិច្ចរបស់ខ្លួន ដោយធ្វើជា “ស្ពាន” តភ្ជាប់ ជំរុញទំនាក់ទំនងមិត្តភាពសហ ប្រតិបត្តិការមិត្តភាពរវាងវៀតណាមជាមួយ ប្រទេសនានាដែលតំណាងដោយបណ្ដា ឯកអគ្គរដ្ឋទូត។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ចាត់ទុកថា ទោះបីជាសន្តិ ភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅតែជាកាលានុវត្តភាពនិងនិន្នាការដ៏ធំ ក៏ ដោយ ប៉ុន្តែរាល់ផលប៉ះពាល់ពហុទិសដោយជម្ងឺកូវីដ ១៩ ការប្រកួតប្រជែងយុទ្ធ សាស្ត្ររវាងប្រទេសធំៗ និងការលេចចេញនៃបញ្ហាសន្តិសុខក្រៅប្រពៃណីនានា កំពុង បង្កឡើងបញ្ហាប្រឈមជាច្រើនចំពោះប្រទេសទាំងអស់។ ក្នុងបរិបទនោះ វៀតណាម មានគោលបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការទាំងទ្វេភាគីនិងពហុភាគីជាមួយ ប្រទេសដទៃដើម្បីរួមគ្នាជំនះពុះពារលើការលំបាកឧបសគ្គ។
ដោយឈរលើស្មារតីនោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានសម្ដែងនូវគោលបំណងហើយស្នើឲ្យបណ្ដាឯកអគ្គរដ្ឋទូតខិតខំប្រឹង ប្រែងលើកកំពស់ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងប្រទេសដែល តំណាងដោយបណ្ដាឯកអគ្គរដ្ឋទូត ព្រមទាំងមានគោលចំណងចង់បានមើលឃើញ រាល់គម្រោងសហប្រតិបត្តិការដោយមានសញ្ញាសម្គាល់ផ្ទាល់របស់បណ្ដាឯកអគ្គរដ្ឋទូតក្នុងអាណត្តិបេសកកម្មនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ