អគ្គលេខាបក្ស លោក Nguyen Phu Trong អញើញមកបំពេញទស្សនកិច្ចការងារនៅខេត្ត Bac Lieu
|
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Bac Lieu
(រូបថតៈ Trí Dũng – TTXVN) |
(VOVworld)-ក្នុងអំឡុងពេល២ថ្ងៃគឺថ្ងៃទី២០និង២១កុម្ភៈ អគ្គលេខាមជ្ឈឹមបក្សកុម្មុយ
និស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញមកបំពេញទស្សនកិច្ចការ
ងារនៅខេត្ត Bac Lieu។ ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Bac Lieu លោកNguyen
Phu Trong បានស្នើឲ្យខេត្ត Bac Lieu គប្បីផ្តោតការយកចិត្តទុកដាក់ក្នុង ការរៀបចំផែន
ការអភិវឌ្ឍន៍ឲ្យសមស្របទៅនឹងសក្កានុភាពនិងប្រៀបខ្លាំងរបស់ខេត្ត ។ លោកអគ្គលេ
ខាបក្សបានលើកច្បាស់ថា ចង់អនុវត្តល្អរាល់ភារកិច្ចសេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ចនិង
ការពារសន្តិសុខ មុនបង្អស់គឺខេត្ត Bac Lieu ក៏ដូចជាខេត្តនានា លើទូទាំងប្រទេស
គប្បីព្យាយាមអនុវត្តឲ្យបានល្អភារកិច្ចកសាងបក្ស និងអនុវត្តត្រឹម ត្រូវនូវសេចក្តី
សម្រេចចិត្តមជ្ឈឹមលើកទី៤ (នីតិកាលទី១១និង១២)។ លោក Nguyen Phu Trong មាន
បំណងថា ខេត្ត Bac Lieu បន្តពង្រីកសក្កានុភាពរបស់ខ្លួន ឆ្ពោះទៅការអភិវឌ្ឍន៍ខ្លាំងក្លា
ក្នុងតំបន់វាលសណ្តទន្លេ Cuu Long ផងដែរ៕