អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការគោលនយោបាយនិងយុទ្ធសាស្ត្រមជ្ឈិម

(VOVWORLD) - នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញជាអធិបតីក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការគោលនយោបាយនិងយុទ្ធសាស្ត្រមជ្ឈិមស្តីពីភារកិច្ចរបស់គណៈកម្មាធិការនាពេលខាងមុខ។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការគោលនយោបាយនិងយុទ្ធសាស្ត្រមជ្ឈិម - ảnh 1អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

ក្នុងជំនួបធ្វើការនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានបញ្ជាក់ថា ដើម្បីឲ្យសេដ្ឋកិច្ចវៀតណាមសម្រេចបាននូវគោលដៅកំណើន ៨% ឬលើសពីនេះ ហើយខិតខំបង្កើនល្បឿនកំណើនពីរខ្ទង់នាពេលខាងមុខ គឺត្រូវមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូលក៏ដូចជាការចូលរួមយ៉ាងសកម្មរបស់វិស័យសេដ្ឋកិច្ចនិងប្រជាជន។ យោងតាមលោកអគ្គលេខាបក្ស  អ្វីដែលត្រូវធ្វើជាបន្ទាន់គឺការកែលម្អបរិយាកាសវិនិយោគអាជីវកម្ម ខិតខំកាត់បន្ថយការចំណាយអាជីវកម្ម និងនីតិវិធីរដ្ឋបាលយ៉ាងហោចណាស់ ៣០% និងលុបចោលយ៉ាងហោចណាស់ ៣០% នៃលក្ខខណ្ឌអាជីវកម្មដែលមិនចាំបាច់; ខិតខំធ្វើឱ្យបរិយាកាសវិនិយោគ និងធុរកិច្ចរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី ៣ នៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខ។ ក្រៅពីនេះ ចាំបាច់ត្រូវអនុវត្តយ៉ាងខ្លាំងក្លាការផ្លាស់ប្តូរឌីជីថល ការច្នៃប្រឌិត និងយន្តការពិសេសអំពីហិរញ្ញវត្ថុ;  បន្តស្នើក្របខណ្ឌច្បាប់ដាច់ដោយឡែកសម្រាប់តំបន់សេដ្ឋកិច្ចពិសេសក្នុងទីក្រុងធំៗមួយចំនួន; យន្តការអនុគ្រោះពិសេស យន្តការជាក់ស្តែងក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម;  អនុវត្តគោលនយោបាយហិរញ្ញវត្ថុបើកចំហសម្រាប់មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលវិនិយោគនៅវៀត ណាម; កាត់បន្ថយពន្ធ ក្នុងការទាក់ទាញការវិនិយោគពីបរទេស ដើម្បីឧបត្ថម្ភអ្នកវិនិយោគបរទេសឱ្យបានល្អបំផុត។

នៅក្នុងជំនួបធ្វើការ អគ្គលេខាបក្ស លោក តូ ឡឹម ក៏បានស្នើដល់គណៈកម្មាធិការគោលនយោបាយយុទ្ធសាស្ត្រមជ្ឈិម ស្រូបយកទាំងស្រុងនូវមតិរបស់អ្នកជំនាញសេដ្ឋកិច្ច ដើម្បីបន្តស្រាវជ្រាវ ស្នើដំណោះស្រាយ និងវិធីសាស្រ្តក្នុងការគ្រប់គ្រងរូបិយប័ណ្ណឌីជីថល ដោយស្មារតីមានយន្តការជាក់ស្តែងដើម្បីការពារវិនិយោគិន និងអ្នកប្រើប្រាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ