អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបធ្វើការជាមួយអនុគណៈកម្មាធិការសេដ្ឋកិច្ចសង្គមនៃមហាសន្និបាតបក្សលើកទី១៤

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) អគ្គលេខាបក្ស លោកតូ ឡឹម ប្រធានអនុគណៈកម្មាធិការឯកសារ បានដឹកនាំសម័យប្រជុំជាមួយអនុគណៈកម្មាធិការសេដ្ឋកិច្ចសង្គមនៃមហាសន្និបាតបក្សលើកទី១៤។ អញ្ជើញចូលរួមមាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបធ្វើការជាមួយអនុគណៈកម្មាធិការសេដ្ឋកិច្ចសង្គមនៃមហាសន្និបាតបក្សលើកទី១៤ - ảnh 1អគ្គលេខាបក្ស លោក តូ ឡឹម ប្រធានអនុគណៈកម្មាធិការឯកសារបានដឹកនាំកិច្ចប្រជុំការងារជាមួយអនុគណៈកម្មាធិការសេដ្ឋកិច្ចសង្គមនៃមហាសន្និបាតបក្សលើកទី១៤ (រូបថត៖ VOV)

ថ្លែងមតិក្នុងពិធីបើកសម័យប្រជុំ លោកអគ្គលេខាបក្ស តូ ឡឹមបានបញ្ជាក់ថា បក្សកុម្មុយនិស្តវៀតណាមបានកំណត់ការអភិវឌ្ឍសេដ្ឋកិច្ចជាកិច្ចការស្នូល ដូច្នេះរបាយការណ៍សេដ្ឋកិច្ចសង្គមគឺជារបាយការណ៍មានសារៈសំខាន់ណាស់ ក្នុងដំណើរការបង្កើតគោលនយោបាយរបស់បក្ស។ ដោយសង្កត់ធ្ងន់ថា របាយការណ៍របស់អនុគណៈកម្មាធិការត្រូវតែជាដំណោះស្រាយមានលក្ខណៈបញ្ចុះបញ្ចូលខ្ពស់ សម្រាប់ប្រព័ន្ធនយោបាយទាំងមូលក្នុងការខិតខំសម្រេចបាននូវគោលដៅដែលបានដាក់ចេញនោះ អគ្គលេខាបក្ស លោក តូ ឡឹម បានកត់សម្គាល់ថា៖ “ចាំបាច់ត្រូវយល់ឃើញយ៉ាងពេញលេញនូវទំនាក់ទំនងវិចារវិទ្យារវាងស្ថិរភាពសម្រាប់ការអភិវឌ្ឍ និងការអភិវឌ្ឍន៍សម្រាប់ស្ថិរភាពប្រកបដោយនិរន្តរភាព សំដៅដល់គោលដៅចុងក្រោយនៃការបន្តកែលម្អជីវភាពរស់នៅរបស់ប្រជាជន បំពេញតម្រូវការកាន់តែខ្ពស់របស់ប្រជាជន ដូច្នេះក្នុងរបាយការណ៍សេដ្ឋកិច្ចសង្គមត្រូវតែបង្ហាញឱ្យឃើញនូវស្មារតីនេះ។ យើងក៏ត្រូវមានការរួបរួមគ្នាក្នុងការយល់ដឹង និងការប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពក្នុងរយៈពេលខាងមុខ ដូច្នេះយើងត្រូវមានការគិតថ្មី និងវិធីថ្មីក្នុងការធ្វើកិច្ចការថ្មីជាមួយនឹងការកែទម្រង់ដែលឈានលើសខ្លួនយើង ដើម្បីបំពេញតម្រូវការដែលបានដាក់ចេញ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ