អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា
(VOVWORLD) - នាយប់ថ្ងៃទី៤ ខែកុម្ភៈ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក តូ ឡឹមបានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា Miguel Diaz-Canel។
អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា |
ក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរបានចែក រំលែកអំពីស្ថានភាពរបស់បក្សនីមួយៗ និងប្រទេសនីមួយៗ; អះអាងសារជាថ្មីអំពីសារៈសំខាន់នៃទំនាក់ទំនងមិត្តភាពពិសេសរវាងវៀតណាម និងគុយបា ដោយចាត់ទុកនោះជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន ដែលភាគីទាំងពីរត្រូវខិតខំពង្រឹងនិងអភិវឌ្ឍន៍ជានិច្ច។
លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានបញ្ជាក់ឡើងវិញនូវគោលជំហររបស់វៀត ណាមក្នុងការគាំទ្រសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលអំពាវនាវឱ្យបញ្ចប់ការហ៊ុមព័ទ្ធប្រឆាំងនឹងគុយបា។
ភាគីទាំងពីរបានឯកភាពជំរុញការអនុវត្តសកម្មភាពសហប្រតិបត្តិការជាច្រើន ដើម្បីបង្កើនទំនុកចិត្តនយោបាយ; អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចជាប្រវត្តិ សាស្ត្ររបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹមទៅកាន់គុយបាក្នុងខែកញ្ញា ឆ្នាំ ២០២៤ កន្លងមក; រៀបចំយ៉ាងសកម្មនូវសកម្មភាពរំលឹកខួបអនុស្សារវរីយ៍ និងការជួបប្រាស្រ័យប្រជាជនក្នុងឱកាសឆ្នាំមិត្តភាពវៀតណាម-គុយបា ឆ្នាំ ២០២៥៕