អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី


អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី - ảnh 1
អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី (Image: nld.com.vn)

(VOVworld) – នាថ្ងៃទី ២៥ វិច្ឆិកា អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក
Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
នាថ្ងៃដ៏ដែល លោក Nguyen Phu Trong បានជួបជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី​
លោក Dmitry Medvedev។ មុននោះ នារសៀលថ្ងៃទី ២៤ វិច្ឆិកា ក្នុងជំនួបជាមួយ
លោក អគ្គលេខា Nguyen Phu Trong ប្រធានក្រុមប្រឹក្សារសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា)
លោកស្រី Valentina Matvienko និងប្រធានស្តីទីដុយម៉ាជាតិ (រដ្ឋសភា) លោក Igor
Melnikov បានអះអាង​ថា៖ បណ្ដាគណៈបក្សនយោបាយក្នុងរដ្ឋសភារុស្ស៊ីគាំទ្រ
ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ ការបង្កើន
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយវៀតណាមគឺជាការផ្តួចផ្តើម
គំនិតយុទ្ធសាស្ត្ររបស់សហព័ន្ធរុស្ស៊ី។ ស្តីអំពីបញ្ហាលើសមុទ្រខាងកើតថ្នាក់ដឹក
នាំរដ្ឋសភារុស្ស៊ីបានចាត់ទុកថា៖ រាល់ជំលោះនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកត្រូវដោះ
ស្រាយដោយសន្តិវិធីដោយឈរនៅ ច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញានៃ
អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

អគ្គលេខា Nguyen Phu Trong និងថ្នាក់ដឹកនាំរដ្ឋសភារុស្ស៊ីទាំង ២ រូបបានឯកភាពថា​៖ រដ្ឋសភានៃប្រទេសទាំង ២ អនុវត្តបណ្ដាកិច្ចព្រមព្រៀងសហប្រតិបត្តិការយ៉ាងឆាប់ៗ តាមរយៈផែនការធ្វើសកម្មភាពរវាងក្រុមសមាជិកសភាមិត្តភាព ព្រមទាំង គាំទ្រការ ជំរុញបញ្ចប់ការចរចារនិងឆ្ពោះទៅការចុះហិត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសម្ព័ន្ធភាពគោយជាមួយវៀតណាម ជាដើម។ នាថ្ងៃ៏ដដែល លោក Nguyen Phu
Trong បានទៅទស្សនាសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធ Zarubezhneft។ ថ្លែងមតិនៅទីនេះ លោកបានលឹកទឹកចិត្តនិងគាំទ្រសម្ព័ន្ធក្រុមហ៊ុន Zarubezhneft បើកទូលាយសកម្មភាព
របស់ខ្លួននៅវៀតណាម៕

Vu Duy  អ្នកយកព័ត៌នាមនៃវិទ្យុសម្លេងវៀតណាមប្រចាំនៅរុស្ស៊ី

ប្រតិកម្មទៅវិញ

ផ្សេងៗ