អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយគណប្រតិភូបក្សកុម្មុយនិស្តចិន

(VOVWORLD) -នាល្ងាចថ្ងៃទី ៥ កក្កដា អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនាជាមួយសមាជិកការិយាល័យនយោបាយលោក Huang Kunming លេខានៃ លេខាធិការដ្ឋាន និងជាប្រធានគណកម្មធិការឃោសនាការមជ្ឈឹម ដឹកនាំគណប្រតិភូបក្សកុម្មុយនិស្តចិនបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមសិក្ខាសាលាទ្រឹស្តីលើកទី ១៤ រវាងបក្សទាំងពីរ។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយគណប្រតិភូបក្សកុម្មុយនិស្តចិន - ảnh 1 អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលោក Huang Kunming

អញ្ជើញថ្លែងមតិនៅក្នុងជំនួបនេះ លោក Nguyen Phu Trong បានអះអាងថា៖ ការដែលបក្សទាំងពីតែងតែបូកសរុបទ្រឹស្ដី កំណែទម្រង់បើកទូលាយ និងផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នាទៅ វិញទៅមក គឺជាសកម្មភាព ចាំបាច់ និងមានអត្ថប្រយោជន៍។

រីឯខ្លួនវិញ លោក Huang Kunming បានអះអាងថា៖ បក្ស និងរដ្ឋាភិបាលចិនជានិច្ចកាលគោរព ហើយមានបំណាងរួមជាមួយវៀតណាមរក្សាការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃ ណី ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តលើគ្រប់វិស័យនិងជំរុញឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍន៍យ៉ាងវិជ្ជមាន និងស្ថិរភាពជានិច្ច។ លោក Huang Kunming ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរៀបចំសិក្ខាសាលាទ្រឹស្តីរវាងបក្សទាំងពីរជាប្រចាំឆ្នាំ។

មុននេះ នាថ្ងៃដដែល សមាជិកការិយាល័យនយោបាយ ប្រធានគណកម្មធិការឃោសនាការអប់រំមជ្ឈឹមវៀតណាមលោក Vo Van Thuong បានអញ្ជើញជួបសន្ទនាជាមួយលោក Huang Kunming ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ