អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទទួលជួបសន្ទនាជាមួយឧបនាយលរដ្ឋមន្ត្រីឡាវ Thongloun Sisulit

នារសៀលថ្ងៃទី ១៦ មិនា នៅទីស្នាក់ការមជ្ឍឹមបក្ស អគ្គលេខាបក្សកម្មុយនិស្តវៀតណាម
Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយឧបនាយលរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរ
ទេសឡាវ Thongloun Sisulit ដែលកំពុង មានដំណើរទស្សនកិច្ចនៅវៀតណាម។​ អគ្គលេខា
បក្ស Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចនិងបំពេញ
ការងាររបស់ គណៈប្រតិភូឡាវនៅវៀតណាម ក៏ដូចជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការបរទេសនៃប្រទេសទាំង២ ក្នុងរយៈពេលកន្លងមក។ អគ្គលេខាបក្ស Nguyen
Phu Trong មានកៅលបំណងថា៖ ក្រសួងការបរទេសនៃប្រទេសទាំង២បន្តគួបផ្សំយ៉ាងជិត
ស្និទ បង្កើនការផ្លាស់ប្តូរព័ត៏មាន បទពិសោធន៍ជួយឧបត្ថម្ភដូចគ្នាទៅវិញទៅមកដើម្បីអនុវត្ត
ប្រកបដោយមានប្រសិទ្ធភាពបណ្ដាការព្រមព្រៀង រវាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សទាំង២ 
រដ្ឋទាំង២ និងសកម្មភាពរបស់ “ឆ្នាំសមាគ្គីភាព មិត្តភាព វៀតណាម-ឡាវ ឡាវ-វៀតណាម” ឲ្យខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ