អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទៅបំពេញការងារនៅខេត្ត Ninh Thuan

អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទៅបំពេញការងារនៅខេត្ត Ninh Thuan  - ảnh 1
អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទៅបំពេញការងារនៅខេត្ត Ninh Thuan (Image: nguyenphutrong.net)

(VOVWorld) - នារៀលថ្ងៃទី ៥​ កក្កដា អគ្គលេខាបក្សកម្មុយនិស្តវៀតណាម
លោក Nguyen Phu Trong បានទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ninh
Thuan ។ ក្នុងជំនួបធ្វើការ ជាមួយថ្នាក់ដឹកនាំខេត្ត Ninh Thuan អគ្គលេខា
Nguyen Phu Trong បានស្នើថា៖ ក្នុងរយៈពេលខាងមុខ ខេត្តត្រូវផ្តល់
អាទិភាពអភិវឌ្ឍន៍ក្លាយទៅជា​មណ្ឌលថាមពលស្អាតនិងទីកន្លែងទេសចរណ៍
ក្នុងទូទាំងប្រទេស។ មុននោះ នាព្រឹកថ្ងៃទី ៥ កក្កដាអគ្គលេខា Nguyen Phu Trong បានទៅសាកសួរសុខទុកនិងជួប សំណេះសំណាលជាមួយកម្មាភិបាលនិង
ប្រជាជននៅឃុំ Phuoc Daiស្រុក Bac Ai ដែលស្ថិតក្នុងកម្មវិធី 30A របស់រដ្ឋា
ភិបាលវៀតណាមអំពី ការជួយឧបត្ថម្ភកាត់បន្ថយភាពក្រីក្រសំរាប់តំបន់
ក្រីក្រជាពិសេស។ តាមលោក Nguyen Phu Trong ស្រុក Bac Ai មានលក្ខណៈ
និងឱកាសជាច្រើនដើម្បីកាត់បន្ថយភាពក្រីក្រនិងកសាងស្រុកកំណើតកាន់​តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៖

“យើងត្រូវបើកទូលាយបង្កើននិងម្ចាស់ការថែមទៀតក្នុងការបណ្តុះបណ្ដាល
ជួរកម្មាភិបាលប្រកបដោយល្អប្រសើ។ បក្សនិងរដ្ឋជានិច្ចកាលបង្កលក្ខណៈ
ងាយស្រួលសំរាប់ប្រជាជនក្នុងការកសាងជនបទថ្មី ។  ប្រសិបើ យើងប្រមូល
ផ្តុំសម្រេចគោលដៅចំនួន ១៩ នោះគឺបញ្ហា នឹងត្រូវបានដោះស្រាយទាំងស្រុង។”

នាព្រឹកថ្ងៃដ៏ដែល អគ្គលេខា Nguyen Phu Trong ក៏បានទៅត្រួតពិនិត្យខ្សែឆ្នេ
សមុទ្ររបស់ខេត្ត Ninh Thuan ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ