អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចប្រទេសបេឡារុសប្រកបដោជោគជ័យ

(VOVworld)-នាព្រឹកថ្ងៃទី២៨វិច្ឆិកា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក
Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់របស់វៀតណាម បានមកដល់ទី ក្រុងហាណូយបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចប្រទេសបេឡារុស​តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីបេឡារុសលោក Lucashenko។ ក្នុងសារ ទូរលេខថ្លែងអំណរគុណចំពោះប្រធានាធិបតី Lucashenko លោក Nguyen Phu
Trong បានអះអាងថា ដំណើរទស្សនកិច្ចនេះ បានបន្សល់ទុកនូវចំណាបអារម្ម
ណ៍ ដ៏ជ្រាលជ្រៅ អំពីប្រទេសបេឡារុស១ មានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា សុខ
សានត្រាន​និងប្រជាជនស្លូតបូតរាក់ទាក់ រួសរាយ។ លោកជឿជាក់ថា លទ្ធ
ផលនៃដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកសំខាន់ចូលក្នុងការជម្រុញ ថែម
ទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យ រវាងវៀតណាមជាមួយបេឡារុស ដើម្បីផលប្រយោជន៍របស់ប្រជាជននៃ ប្រ
ទេសទាំងពីរ ដើម្បីសន្តិភាព ភាពសម្បូរុងរឿងរួមរបស់តំបន់និងលើពិភព
លោក។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចប្រទេសបេឡារុសប្រកបដោជោគជ័យ - ảnh 1
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមបញ្ចប់ដំណើរទស្សន
កិច្ចប្រទេសបេឡារុស ប្រកបដោជោគជ័យ

      ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសរុស្ស៊ីនិងបេឡេរុស របស់លោក
Nguyen Phu Trong ជារបតសំខាន់ដើម្បីនាំទំនាក់ទំនងរវាងវៀតណាមនិង
ប្រទេសទាំងពីរ​ឡើងកំពស់ថ្មី និងជាកម្លាំងចលករសំដៅជម្រុញឲ្យស៊ីជំរៅ
ថែមទៀត​នូវទំនាក់ ទំនង ដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យវៀតណាម-រុស្ស៊ី។
នេះជាការអះអាងរបស់ លោក Hoang Binh Quan សមាជិកមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការកិច្ចការ បរទេសមជ្ឈឹម ពេលដែលឆ្លើយសម្ភាស
របស់មជ្ឈដ្ឋានអ្នកសារព័ត៌មាន ស្តីពីលទ្ធផលនៃ ដំណើរទស្សនកិច្ចនេះ។
លោក Hoang Binh Quan បានឲ្យដឹងថា ទាំងរុស្ស៊ី និង បេឡារុស សុទ្ធតែវាយ
តម្លៃខ្ពស់តួនាទីរបស់វៀតណាម និងអះអាងថា វៀតណាម មានតួនាទីសំខាន់
ក្នុងគោលនយោបាយកិច្ចការបរទេសរបស់រុស្ស៊ីនិងបេឡារុស នៅតំបន់អាស៊ី
អាគ្នេយ៍និយាយដោយឡែក និងតំបន់អាស៊ីនិយាយរួម។ វៀតណាម ព្រម
ព្រៀងជាមួយរុស្ស៊ី និងបេឡារុស ជម្រុញកិច្ចចរចារ ដើម្បីឈាន ដល់ការចុះ
ហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយ សម្ព័ន្ធ
គយនាឆ្នាំ២០១៥។ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី សុទ្ធតែសង្កត់ធ្ងន់ទៅលើ ភាពចាំបាច់នៃការដោះស្រាយជំលោះនានាតាមសន្តិវិធីដោយឈរលើមូល
ដ្ឋានច្បាប់​អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ