អគ្គលេខាបក្សកុម្មុយនិសវៀតណាមចាប់ផ្ដើមសកម្មភាពដំបូងក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង

អគ្គលេខាបក្សកុម្មុយនិសវៀតណាមចាប់ផ្ដើមសកម្មភាពដំបូងក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង - ảnh 1
ពិធីទទួលអគ្គលេខាបក្សកុម្មុយនិសវៀតណាមលោក Nguyen Phu Trong នៅអាកាសយានដ្ឋានយោធា Seongnam


(VOVworld) - នាដើមរសៀលថ្ងៃទី១ តុលា (តាមម៉ោង់នៅតំបន់)គណៈប្រតិភូជាន់
ខ្ពស់វៀតណាមដឹកនាំដោយអគ្គលេខាបក្សកុម្មុយនិសលោក Nguyen Phu Trong បានមកដល់អាកាសយានដ្ឋានយោធា Seongnam នៅរដ្ឋធានី សេអ៊ូល ចាប់ផ្ដើម
ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅកូរ៉េខាងត្បូង តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតី
ប្រទេសនេះលោកស្រី Park Geun hye។ទទួលលោក Nguyen Phu Trong និងគណៈ
ប្រតិភូជាន់ខ្ពស់វៀតណាម​ មានរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូងលោក Yun
Byung-se និងមន្ត្រីផ្សេងៗរបស់រដ្ឋាភិបាល ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េ
ខាងត្បូងលោក Pham Huu Chi និងដំណាងសមាគមជនវៀតណាមនៅកូរ៉េខាងត្បូង
ទៀត ផង។

     បន្ទាប់ពីពេលមកដល់ទីក្រុងសេអ៊ូល លោក Nguyen Phu Trong បានជួបជាមួយ
គណៈប្រតិភូសមាគមមិត្តភាពកូរ៉េខាងត្បូង-វៀតណាម (KOVIFA)។ លោក Nguyen
Phu Trong បានវាយតម្លៃខ្ពស់ចំពោះការងារដ៏មានអត្ថន័យរបស់ KOVIFA ដែលរួម
ចំណែកចូលក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ឆាប់
រហ័សប្រកបដោយប្រសិទ្ធភាពរបស់ ប្រទេសទាំងពីរ។ លោកអគ្គលេខាបក្សសង្ឃឹម
ថា KOVIFA នៅតែជាកត្តាដ៏សកម្ម ១ក្នុងការជម្រុញដោយឥតឈប់ឈរជំនួបប្រា
ស្រ័យប្រជាជននៃប្រទេសទាំងពីរ។

        នាពេលរសៀលថ្ងៃដដែល ក្នុងការជួបសំណេះសំណាលជាមួយត្រកូល Ly
(វៀតណាម) ចំនួន២នៅកូរ៉េខាងត្បូង អគ្គលេខា Nguyen Phu Trong បានសង្កត់
ធ្ងន់ថា ការដែលត្រកូលLy (វៀតណាម)  បានឆ្លងកាត់រយៈពេលរស់នៅ កូរ៉េខាង
ត្បូង៧-៨ទសវត្ស ជាសក្ខីភាពសម្រាប​ទំនាក់ទំនងប្រពៃណីដ៏យូរអង្វែង រវាង
វៀតណាមនិងកូរ៉េខាងត្បូង។ លោកមានគោលបំណងថា ត្រកូលទាំងពីរនេះ នឹង
សាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក រួមចំណែកសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេស
កូរ៉េខាងត្បូង ព្រមទាំងជានិច្ចកាលឆ្ពោះទៅមាតុប្រទេស៕


ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ