អគ្គលេខាបក្សចូលរួមពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ នៃ ទិវាបង្កើតមហាវិទ្យាល័យជាតិទីក្រុងហាណូយ

អគ្គលេខាបក្សចូលរួមពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ នៃ ទិវាបង្កើតមហាវិទ្យាល័យជាតិទីក្រុងហាណូយ - ảnh 1
អគ្គលេខាបក្សចូលរួមពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ នៃ ទិវាបង្កើតមហាវិទ្យាល័យជាតិទីក្រុងហាណូយ (Image: www.qdnd.vn)

(VOVworld) – នាព្រឹកថ្ងៃទី ៩ ធ្នូ នៅទីក្រុងហាណូយ មហាវិទ្យាល័យជាតិទីក្រុង ហាណូយបានរៀបចំដ៏មហោឡារឹកពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ នៃ
ទិវាបង្កើត (ថ្ងៃទី ១០ ធ្នូ ឆ្នាំ ១៩៩៣ - ថ្ងៃទី ១០ ធ្នូ ឆ្នាំ ២០១៣)។ ថ្លែងមតិនៅទី
នេះ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen
 Phu Trong បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិដែលមហាវិទ្យាល័យជាតិទីក្រុងហា
ណូយទទួលបានក្នុងរយៈពេល ២០ ឆ្នាំ កសាងនិងអភិវឌ្ឍន៍ក្នុងប្រព័ន្ធអប់រំរបស់
វៀតណាម។ ស្តីពីទិសដៅនិងភារកិច្ចនាពេលខាងមុខ អគ្គលេខាបានលើកច្បាស់
ថា៖

“មហាវិទ្យាល័យជាតិទីក្រុងហាណូយរួមជាមួយមហាវិទ្យាល័យជាតិទីក្រុងហូជី
មិញត្រូវដើរតួនាទីជួរមុខក្នុងការអនុវត្តលាតត្រដាងសេចក្តីសម្រេចចិត្តមជ្ឈឹម
លើកទី ៨ នីតិកាលទី ១១ អំពីការផ្លាស់ប្តូរជាសារវ័ន្តនិងលើគ្រប់វិស័យអប់រំ-បណ្ដុះ
បណ្ដាលនិងសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី ៦ នីតិកាលទី ១១ អំពីការអភិវឌ្ឍន៍
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព។”

អគ្គលេខា Nguyen Phu Trong ក៏បានរំលឹកមហាវិទ្យាល័ជាតិទីក្រុងហាណូយត្រូវបន្ត
អនុវត្តរចនាសម្ព័ន្ធពហុវិស័យលើកកំពស់គុណភាពនិងល្ខណៈវិជ្ជាជីវៈងារគ្រប់គ្រង
មហាវិទ្យាល័យ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ