អគ្គលេខាបក្សបានមកអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

អគ្គលេខាបក្សបានមកអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ - ảnh 1
អគ្គលេខាបក្សបានមកអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (vietnamplus.vn)

        Vovworld-នាព្រឹកថ្ងៃទី១៦កុម្ភៈ (ពោលគឺថ្ងៃទី២៨ខែ១២តាមច័ន្ទគតិ) ក្នុង
ឱកាសបុណ្យឆ្នាំថ្មីនិងរំលឹកខួបលើក៨៥នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានមកអុធ​ធូប​រំលឹក
វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅផ្ទះលេខ៦៧ក្នុងមណ្ឌលកេរ៌្ត​ដំណែលលោក
ប្រធានហូជីមិញនៅវិមានប្រធានរដ្ឋ។ សំណេះសំណាល​ជាមួយ​កម្មាភិបាលបុគ្គលិក
មណ្ឌូលកេរ៌្តដំណែលលោកប្រធានហូជីមិញ លោក​អគ្គលេខា Nguyen Phu Trong បាន
ផ្ដែផ្ដាំកម្មាភិបាលបុគ្គលិកមណ្ឌូលកេរ៌្ត​ដំណែល​ត្រូវជាអ្នកដើរទៅមុខក្នុងការអនុវត្ត
ពាក្យទូន្មានរបស់លោកប្រធាន​ហូជីមិញអំពីកសាងបក្សរៀនសូត្រធ្វើតាមគំរូសីលធម៍
លោកប្រធានហូជីមិញ។

        នាព្រឹកថ្ងៃដដែល អគ្គលេខា Nguyen Phu Trong បានមកសាកសួរសុខ​ទុក្ខ​​ជូនពរ
បុណ្យតេតនិងជូនពរជន្មាយុគ្រួសារសាស្ត្រាចារ្សវីរពលករ Vu Khieu ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ