អគ្គលេខាបក្សលោក តូ ឡឹម អញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម

(VOVWORLD) - នាយប់ថ្ងៃទី ២៥ ខែកុម្ភៈ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកអាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី ២ នៅទីក្រុងហាណូយ។ 
អគ្គលេខាបក្សលោក តូ ឡឹម អញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម - ảnh 1នាយករដ្ឋមន្ត្រី លោក Anwar Ibrahim បានយល់ព្រមសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីបង្កើតការផ្លាស់ប្តូរថ្មីក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ (រូបថត៖ Nhan Dan)

នៅក្នុងជំនួបនេះ អញ្ជើញពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរ និងទំនាក់ទំនងក្នុងកម្រិតខ្ពស់ និងគ្រប់កម្រិត; អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព និងឆ្ពោះទៅរកការបង្កើតយន្តការថ្មីសមស្របនឹងតម្រូវការសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; ប្រើប្រាស់សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ផ្សេងទៀត ជាពិសេសវិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ ពលកម្ម អប់រំ វប្បធម៌ ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

អញ្ជើញពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការក្នុងតំបន់ និងអន្តរជាតិ ជាពិសេសនៅអាស៊ាន និងអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ