អង្គការទេសចរណ៍ពិភពលោកនិងបណ្ដាប្រទេសថ្កោលទោសយ៉ាងខ្លាំងក្លា ការវាយប្រហារដោយគ្រាប់បែកនៅថៃ


អង្គការទេសចរណ៍ពិភពលោកនិងបណ្ដាប្រទេសថ្កោលទោសយ៉ាងខ្លាំងក្លា ការវាយប្រហារដោយគ្រាប់បែកនៅថៃ - ảnh 1
អង្គការទេសចរណ៍ពិភពលោកនិងបណ្ដាប្រទេសថ្កោលទោសយ៉ាងខ្លាំងក្លា ការវាយប្រហារដោយគ្រាប់បែកនៅថៃ (Image: VNA)

(VOVworld) – ក្នុងសេចក្តីប្រកាសនាថ្ងៃទី ១៨ សីហា អគ្គលេខាធិការនៃអង្គការ
ទេសចរណ៍ពិភពលោក លោក Taled Riifai បានថ្កោលទោសយ៉ាងខ្លាំងក្លាការ
វាយប្រហារដោយគ្រាប់បែកនៅរាជធានីបាងកករបស់ថៃ នាថ្ងៃទី ១៧ សីហា
កន្លងទៅ ហើយចាត់ទុកថា៖ នេះគឺជាការវាយប្រហារសំដៅបំផ្លិចបំផ្លាញជីវភាព
 រស់នៅនិងខឿនសេដ្ឋកិច្ចជាពិសេសគឺផ្នែកទេសចណ៍មុខព្រួញរបស់ថៃ។
រួមជាមួយ បណ្ដាប្រទេសដូចជា៖ អូស្ត្រាលី ម៉ាឡេស៊ី សឹង្ហបុរី វៀតណាម
នាថ្ងៃទី ១៨ សីហា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Frank Steinmeiner
ក៏បានថ្កោលទោសទង្វើដ៏សាហាវនេះរបស់ជនដៃដល់ដែលបង្កការវាយ
ប្រហារនេះព្រមទាំងអំពាវនាវឲ្យសមត្ថកិច្ចថៃតាមចាប់ពិទ្ធិជនយ៉ាងឆាប់ៗ។
នាថ្ងៃដដែល ថៃបានប្រកាសវីដេអូដែលបានថតរូបភាពជនសង្ស័យមួយ
នាក់ដែលត្រូវបានចាត់ទុកទាក់ទិនដល់ការវាយប្រហារពោលខាងលើ។
នាបច្ចុប្បន្ន ប៉ូលីសថៃកំពុងដេញចាប់មុខសញ្ញានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ