អង្គការសហប្រជាជាតិ៖ ដំណោះស្រាយ” រដ្ឋពីរ” ចំពោះជម្លោះ​អ៊ីស្រាអែល​និងប៉ាឡេស្ទីន

(VOVWORLD) - លោក Mlandenov បានវាយតម្លៃថាស្ថានភាពទន្ទ្រានកាន់កាប់លើបណ្ដាតំបន់របស់ជនប៉ាឡេស្ទីននៅតែមិនទទួមបានជំហានវិវឌ្ឍន៍ណាមួយឡើយ សំដៅទទួលបានដំណោះស្រាយ “ រដ្ឋពីរ”។ 

នាថ្ងៃទី ២៨ ខែតុលា អ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកដំណើរការសន្តិភាពមជ្ឈឹមបូព៌ាលោក Nicolay Mlandenov បានចាត់ទុកថា ស្ថានភាពជាក់ស្ដែងនៃជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន កាន់តែ អាក្រក់ទៅ ៗ ពោលគឺកំពុងរុញឱ្យភាគីទាក់ទិននានាកាន់តែឆ្ងាយពី ដំណោះស្រាយ “ រដ្ឋពីរ” ។

ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កលោក Mlandenov បានវាយតម្លៃថាស្ថានភាពទន្ទ្រានកាន់កាប់លើបណ្ដាតំបន់របស់ជន ប៉ាឡេស្ទីននៅតែមិនទទួមបានជំហានវិវឌ្ឍន៍ណាមួយឡើយ សំដៅទទួលបានដំណោះស្រាយ “ រដ្ឋពីរ”។ ចំនួនតំបន់តាំងទីលំនៅថ្មីរបស់ជនជ្វីហ្វដែលមិនស្របច្បាប់អន្ដរជាតិ កំពុងកើនឡើង ដែលរារាំងយ៉ាងខ្លាំងដល់ដំណើរការសន្តិភាព។

សូមបញ្ជាក់ថា ទោះបីភាពតានតឹងកាន់ត្រូវបានបន្ធូរស្រាលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយអំពើហឹង្សាបានថយចុះគួរឱ្យកត់សម្គាល់ នៅតំបន់ហ្គាហ្សាក៏ដោយ  ដោយសារតែការខិតខំប្រឹងប្រែងផ្សះផ្សារបស់ អង្គការសហប្រជាជាតិ និង អេហ្ស៊ីប ប៉ុន្តែនៅតែមានជនប៉ាឡេស្ទីនចំនយន ៣ នាក់ត្រូវបានស្លាប់បាត់បង់ជីវិត និងជាង ៥០០ នាក់ទៀត ត្រូវរងរបួសក្នុងអំឡុងពេលធ្វើបាតុកម្មនៅតាមបណ្តោយតំបន់ហ្គាហ្សាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ