អង្គការសហប្រជាជាតិជួយឧបត្ថម្ភថវិកាចំនួន ៤០ លានដុល្លារអាមេរិកដល់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោដើម្បីទប់ស្កាត់ជំងឺរាតត្បាតអេបូឡា

(VOVWORLD) - អង្គការសហប្រជាជាតិនឹងជួយឧបត្ថម្ភថវិកាចំនួន ៤០ លានដុល្លារអាមេរិកពីមូលនិធិឆ្លើយតបបន្ទាន់ថ្នាក់កណ្តាល (CERF) ដើម្បីជួយឧបត្ថម្ភដល់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងការទប់ស្កាត់ជំងឺរាតត្បាតអេបូឡា ក៏ដូចជាក្នុងស្ថានភាពបន្ទាន់ផ្នែកវេជ្ជសាស្ត្រនិងមនុស្សធម៌ផ្សេងៗទៀត។
អង្គការសហប្រជាជាតិជួយឧបត្ថម្ភថវិកាចំនួន ៤០ លានដុល្លារអាមេរិកដល់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោដើម្បីទប់ស្កាត់ជំងឺរាតត្បាតអេបូឡា - ảnh 1 បុគ្គលិកសុខាភិបាលបញ្ជូនអ្នកផ្ទុកមេរោគអេបូឡាទៅមណ្ឌលសុខភាព (រូបថត៖ AFP / TTXVN)

នាថ្ងៃទី ៨ ខែមិថុនា អគ្គលេខាធិការ រង ទទួលបន្ទុកកិច្ចការមនុស្សធម៌និងជំនួយមនុស្សធម៌ របស់អង្គការ សហប្រជាជាតិ លោក Mark Lowcock បានប្រកាសថា អង្គការនេះ នឹងជួយឧបត្ថម្ភថវិកាចំនួន ៤០ លានដុល្លារអាមេរិកពីមូលនិធិឆ្លើយតបបន្ទាន់ថ្នាក់កណ្តាល (CERF) ដើម្បីជួយឧបត្ថម្ភដល់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងការទប់ស្កាត់ជំងឺរាតត្បាតអេបូឡា ក៏ដូចជាក្នុងស្ថានភាពបន្ទាន់ផ្នែកវេជ្ជសាស្ត្រនិងមនុស្សធម៌ផ្សេងៗទៀត។ ការិយាល័យសម្របសម្រួលបណ្ដាបញ្ហាមនុស្សធម៌នៃអង្គការសហប្រជាជាតិ(OCHA) បានឲ្យដឹងថា កញ្ចប់ថវិកានេះនឹងជួយប្រទេសកុងហ្គោពង្រឹងសេវាកម្មសុខភិបាលសម្រាប់អ្នកជំងឺអេបូឡា ក្រោយពីការព្យាបាល ព្រមទាំងបង្កើតប្រព័ន្ធតាមដាន និងប្រព័ន្ធប្រកាសអាសន្នក្នុងសហគមន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ