អង្គការសហប្រជាជាតិនិងសហភាពអន្តរសភាពិភពលោក (IPU) ជំរុញការស្ដារឡើងវិញប្រកបដោយចីរភាពក្រោយជម្ងឺរាតត្បាត

(VOVWORLD) - ថ្លែងនៅសម័យប្រជុំ ប្រធានមហាសន្និបាតអ.ស.ប លោក Abdulla Shahid បាន សង្កត់ធ្ងន់ថា គោលដៅរួមរបស់អ.ស.បនិង IPU នោះគឺជំរុញកិច្ចសហប្រតិបត្តិការ ជាសកលនិងពហុភាគីនិយម
អង្គការសហប្រជាជាតិនិងសហភាពអន្តរសភាពិភពលោក (IPU) ជំរុញការស្ដារឡើងវិញប្រកបដោយចីរភាពក្រោយជម្ងឺរាតត្បាត - ảnh 1ប្រធានមហាសន្និបាតអ.ស.ប លោក Abdulla Shahid។ (រូបថត៖ Xinhua/VNA)
ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ ខែកុម្ភៈ នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុង ញូវយ៉ក បានប្រារព្ធធ្វើឡើងសម័យប្រជុំសភាឆ្នាំ២០២២ តាមគំនិត ផ្ដួចផ្ដើមរួមរបស់អ.ស.បនិងសហភាពអន្តរសភាពិភពលោក (IPU) ក្នុងបំណងជំរុញ កិច្ចខិតខំប្រឹងប្រែងរួមក្នុងការស្ដារពិភព លោកឡើងវិញប្រកបដោយចីរភាពក្រោយជម្ងឺរាតត្បាតកូវីដ-១៩។ សម័យប្រជុំមានការចូលរួមរបស់សមាជិកសភាជិត២០០នាក់មក ពីប្រទេសជាច្រើន ហើយត្រូវបានរៀបចំឡើងដោយផ្ទាល់ជាលើកដំបូងចាប់ពីការផ្ទុះ ឡើងនៃជម្ងឺកូវីដ-១៩។
ថ្លែងនៅសម័យប្រជុំ ប្រធានមហាសន្និបាតអ.ស.ប លោក Abdulla Shahid បាន សង្កត់ធ្ងន់ថា គោលដៅរួមរបស់អ.ស.បនិង IPU នោះគឺជំរុញកិច្ចសហប្រតិបត្តិការ ជាសកលនិងពហុភាគីនិយម។ ក្នុងនោះ បណ្ដាសភានឹងរួមបញ្ចូលសេចក្ដីសម្រេចចិត្ត របស់អ.ស.បចូលក្នុងប្រព័ន្ធច្បាប់នៅតាមប្រទេសនីមួយៗ ព្រមទាំងក៏ជាស្ថាប័នដែល បង្ហាញពីបញ្ហាធំៗនៅក្នុងប្រទេសទៅកាន់អ.ស.បនិងសហគមន៍អន្តរជាតិផងដែរ។ តាមប្រមុខមហាសន្និបាតអ.ស.បរូបនេះថា ពិភពលោកត្រូវការមានកិច្ចដឹកនាំនិងកិច្ចសហ ប្រតិបត្តិការដើម្បីអនុវត្តន៍កម្មវិធីវ៉ាក់សាំងដោយសមភាព ការស្ដារឡើងវិញប្រកប ដោយចីរភាព និងការអនុវត្តជាក់ស្ដែងនូវរបៀបវារៈអភិវឌ្ឍដល់ឆ្នាំ២០៣០ ក៏ដូចជា បញ្ហាជាច្រើនផ្សេងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ