អង្គការសហប្រជាជាតិ​ប្រឆាំងជំទាស់នឹងអ៊ីស្រាអែលពីការ​ផ្អាក​ក្រុមអ្នក​ផ្តល់​​ជំនួយនៅតំបន់​ហ្គាហ្សា

(VOVWORLD) - លោក Volker Turk ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នាថ្ងៃទី ៣១ ខែធ្នូ បានពិពណ៌នាអំពីការគំរាមកំហែងរបស់អ៊ីស្រាអែលក្នុងការផ្អាកប្រតិបត្តិការរបស់ក្រុមអ្នកផ្តល់ជំនួយរាប់សិបនៅតំបន់ហ្គាហ្សាចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ ជាទង្វើមិន "មិនសមហេតុផល" ហើយបានជំរុញឱ្យបណ្តាប្រទេស ទាមទារឱ្យអ៊ីស្រាអែលផ្លាស់ប្តូរទិសដៅជាបន្ទាន់។
អង្គការសហប្រជាជាតិ​ប្រឆាំងជំទាស់នឹងអ៊ីស្រាអែលពីការ​ផ្អាក​ក្រុមអ្នក​ផ្តល់​​ជំនួយនៅតំបន់​ហ្គាហ្សា - ảnh 1ជំរំជនភៀសខ្លួនប៉ាឡេស្ទីននៅទីក្រុងហ្គាហ្សា នៅថ្ងៃភ្លៀងធ្លាក់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។ រូបថត៖ REUTERS/Dawoud Abu Alkas

មុននេះ នៅថ្ងៃទី ៣០ ខែធ្នូ ក្រសួងអាណិកជននិងប្រឆាំងលិទ្ធិប្រឆាំងជនជាតិជ្វីហ្វ (MDA) របស់អ៊ីស្រាអែល បានព្រមានថា ខ្លួននឹងផ្អាកប្រតិបត្តិការរបស់អង្គការផ្តល់ជំនួយជាច្រើននៅក្នុងតំបន់ហ្គាហ្សា ចាប់ពីខែមករា ឆ្នាំនេះ ដោយសារតែមិនបានផ្តល់ព័ត៌មានលម្អិតអំពីបុគ្គលិកប៉ាឡេស្ទីនរបស់ពួកគេ ហើយបានចោទប្រកាន់បុគ្គលិក២នាក់នៃអង្គការមនុស្សធម៌ គ្រូពេទ្យគ្មានព្រំដែន (MSF) ជាប់ពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធមួយ។ យោងតាមប្រភពព័ត៌មានមួយ បញ្ជីអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣៧ ដែលរងផលប៉ះពាល់រួមមាន MSF ក្រុមប្រឹក្សាជនភៀសខ្លួនន័រវេស អង្គការ World Vision International អង្គការ CARE និងអង្គការ Oxfam។

យោងតាមអង្គការសហប្រជាជាតិ បរិមាណជំនួយដែលចូលទៅក្នុងតំបន់ហ្គាហ្សានៅតែមិនគ្រប់គ្រាន់។ ទោះបីជាកិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី ១០ ខែតុលា បានចែងថា រថយន្តដឹកទំនិញចំនួន ៦០០គ្រឿងអាចចូលទៅក្នុងទឹកដីនេះជារៀងរាល់ថ្ងៃក៏ដោយ អ.ស.បបានប៉ាន់ប្រមាណថា មានតែរថយន្តដឹកជំនួយមនុស្សធម៌ប្រហែល ១០០-៣០០ គ្រឿងតែប៉ុណ្ណោះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ