អង្គការសហប្រជាជាតិអំពាវនាវឱ្យធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីឆ្លើយតបនឹងវិបត្តិឱ្យកាន់តែមានប្រសិទ្ធភាពជាងទៀត

(VOVWORLD) - រមុខអង្គការសហប្រជាជាតិបានចាត់ទុកថា រដ្ឋាភិបាលនៃប្រទេសនានាមិនបានសហប្រតិបត្តិការគ្នាក្នុងការឆ្លើយតបនឹងជំងឹរាតត្បាតឡើយ។
អង្គការសហប្រជាជាតិអំពាវនាវឱ្យធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីឆ្លើយតបនឹងវិបត្តិឱ្យកាន់តែមានប្រសិទ្ធភាពជាងទៀត - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ TTXVN)

នៅថ្ងៃទី ១១ ខែធ្នូ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានដំណោះស្រាយកាន់តែច្បាស់លាស់ដើម្បីឆ្លើយតបនឹងវិបត្តិពិភពលោក ដោយលោកបានចាត់ទុកថា ការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ តាមរបៀប “បែកបាក់គ្នា និងវឹកវរ” នាពេលថ្មីៗនេះបានបង្ហាញពីតម្រូវការបន្ទាន់ក្នុងការធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ។ ថ្លែងនៅក្នុងវេទិកាពានរង្វាន់កាណូបែលដើម្បីសន្តិភាពឆ្នាំ ២០២០ ដោយប្រធានបទកិច្ចសហប្រតិបត្តិការអន្តរជាតិក្រោយពីជំងឺរាតត្បាតកូវីដ ១៩ នោះ ប្រមុខអង្គការសហប្រជាជាតិបានចាត់ទុកថា រដ្ឋាភិបាលនៃប្រទេសនានាមិនបានសហប្រតិបត្តិការគ្នាក្នុងការឆ្លើយតបនឹងជំងឹរាតត្បាតឡើយ។ អគ្គលេខាធិការលោក Guterres បានសង្កត់ធ្ងន់ថា ស្ថានភាពស្រដៀងគ្នានេះមិនអាចត្រូវបានអនុញ្ញាតិឱ្យកើតឡើងទៀតឡើយ នៅពេលចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ ១៩  នាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ