អង្គការសហប្រជាជាតិ​អំពាវនាវឱ្យលុបបំបាត់ ការរើសអើងជាតិសាសន៍​នៅ​ទូទាំងពិភពលោក

(VOVWORLD) - កាលពីថ្ងៃទី ២៨ ខែមិថុនាប្រមុខឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) លោកស្រី Michelle Bachele បានអំពាវនាវឱ្យមានការលុបបំបាត់ជាបន្ទាន់នូវការប្រកាន់ពូជសាសន៍ ដេលមានលក្ខណៈជាប្រព័ន្ធ ទៅលើជនស្បែកខ្មៅនៅលើពិភពលោក។
អង្គការសហប្រជាជាតិ​អំពាវនាវឱ្យលុបបំបាត់ ការរើសអើងជាតិសាសន៍​នៅ​ទូទាំងពិភពលោក - ảnh 1ប្រមុខឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) លោកស្រី Michelle Bachele (រូបថត៖ TTXVN)

OHCHR បានគូសបញ្ជាក់ពីរបៀបវារៈ សំដៅធ្វើការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លា ដើម្បីធានាយុត្តិធម៌ និងសមភាពជាតិសាសន៍ ព្រមទាំងអំពាវនាវឱ្យប្រទេសនានាអនុវត្តន៍កម្មវិធីនេះ។ ទន្ទឹមនឹងនេះ OHCHR បានអំពាវនាវ ឲ្យ ប្រទេសនានាគប្បីធ្វើសកម្មភាពជាបន្ទាន់ ដើម្បីបញ្ចប់ស្ថានភាព ដែលត្រូវបានពិពណ៌នាថា ជាការរំលោភបំពានជាប្រព័ន្ធទៅលើសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ ស៊ីវិល និងនយោបាយ។ បណ្តាប្រទេសចាំបាច់ត្រូវយល់ដឹងការពិតជាក់ស្ដែង នៅពេលនិយាយអំពីការរើសអើងជាតិសាសន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ