អង្គការសហប្រជាជាតិអំពាវនាវឲ្យមានកិច្ចសន្ទនាអំពីស្ថានភាពនៅអ៊ីរ៉ង់

(VOVWORLD) - លោក Guterres បានសង្កត់ធ្ងន់ថា ការទូតគឺជាមធ្យោបាយតែមួយគត់ដើម្បីជៀសវាងវិបត្តិធ្ងន់ធ្ងរ។

អង្គការសហប្រជាជាតិអំពាវនាវឲ្យមានកិច្ចសន្ទនាអំពីស្ថានភាពនៅអ៊ីរ៉ង់ - ảnh 1លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៦ (រូបថត៖ REUTERS/Eduardo Munoz)

ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅទីស្នាក់ការនៃអង្គការសហប្រជាជាតិនាថ្ងៃទី ២៩ ខែមករា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបង្កើនការសន្ទនាដើម្បីដោះស្រាយភាពតានតឹងកំពុងកើនឡើងរវាងអ៊ីរ៉ង់ និងសហ រដ្ឋអាមេរិក ចំពេលមានសេចក្តីថ្លែងការណ៍តឹងរ៉ឹងជាបន្តបន្ទាប់ និងការគំរាមកំហែងផ្នែកយោធាពីប្រទេសទាំងពីរ ទាក់ទងនឹងបញ្ហានុយ ក្លេអ៊ែរ។ លោក Guterres បានសង្កត់ធ្ងន់ថា ការទូតគឺជាមធ្យោបាយតែមួយគត់ដើម្បីជៀសវាងវិបត្តិធ្ងន់ធ្ងរ។

សេចក្តីអំពាវនាវនេះ ត្រូវបាននាំចេញនៅពេលដែល ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីជាមួយអ៊ីរ៉ង់ ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានភាពតានតឹង និងបង្កហានិភ័យដែលអាចកើតមានជម្លោះ។

នៅថ្ងៃដដែលនោះ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានសម្តែងការព្រួយបារម្ភអំពីរបាយការណ៍នៃការវាយប្រហារលើមន្ទីរពេទ្យ និងបុគ្គលិកថែទាំសុខភាពនៅក្នុងប្រទេសអ៊ីរ៉ង់។ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Tedros បាននិយាយថា WHO បានបញ្ជាក់ពីការវាយប្រហារថ្មីៗនេះលើ មន្ទីរពេទ្យមួយនៅក្នុងប្រទេសអ៊ីរ៉ង់ និងការខូចខាតដល់មណ្ឌលសុខភាពជាច្រើនទៀត ដែលបណ្តាលឱ្យបុគ្គលិកសង្គ្រោះបន្ទាន់រាប់សិបនាក់រងរបួស។ អគ្គនាយកអង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យមានការដោះលែងបុគ្គលិកថែទាំសុខភាពទាំងអស់ដែលត្រូវបានឃុំខ្លួន ដោយសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការការពារមណ្ឌលសុខភាព និងធានាបាននូវសេវាថែទាំសុខភាពដោយមិនមានការរំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ