អង្គការអន្តោប្រវេសន៍អន្តរជាតិក្លាយទៅជាស្ថាប័នក្រោមឪវាទអ.ស.ប

អង្គការអន្តោប្រវេសន៍អន្តរជាតិក្លាយទៅជាស្ថាប័នក្រោមឪវាទអ.ស.ប - ảnh 1
សកម្មភាពរបស់អង្គការអន្តោប្រវេសន៍អន្តរជាតិ (រូបថត៖haiti.iom.int)

(VOVworld) - មហាសន្និបាតអ.ស.ប នាថ្ងៃទី២៥ កក្កដា បានឯកភាពអនុម័តលើ
សេចក្ដីសំរេចចិត្តស្ដីអំពីការនាំអង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) ក្លាយទៅជា
ស្ថាប័នក្រោមឪវាទអ.ស.ប។តាមសេចក្ដីប្រកាសសារព័ត៌មានរបស់អគ្គនាយក I
OM លោក William Lacy Swing បានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពពិភពលោកនា
បច្ចុប្បន្ន កិច្ចព្រមព្រៀងពោលខាងលើបានសរឲ្យឃើញនូវការប្ដេជ្ញាចិត្តរបស់
ប្រទេសសមាជិកអ.ស.បទាំងអស់សំដៅធានាឲ្យសកម្មភាពអន្តោប្រវេសន៍មាន
លក្ខណៈមនុស្សសាស្ត្រនិងសណ្ដាប់ធ្នាប់ល្អច្រើនជាងមុន។សេចក្ដីសំរេចចិត្ត
ដែលទើប នឹងបានអនុម័តពោលខាងលើ មានអត្ថន័យបើកផ្លូវដើម្បីអគ្គលេខា
ធិការអ.ស.ប លោក Ban Ki-moon និងអគ្គនាយកលោក Swing ចុះហត្ថលេខាលើ
កិច្ចព្រម ព្រៀងមួយនៅសន្និសីទជាន់ខ្ពស់អំពីជនភៀសខ្លួននិងជនចំណាកស្រុក
ដែល នឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ កញ្ញាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ