អង់គ្លេស បារាំង និងអាល្លឺម៉ង់លើកសំណើអំពីវិធានការដាក់ទណ្ឌកម្មថ្មីទៅលើអ៊ីរ៉ង់

(VOVWORLD) -សំណើនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ EU ដោយសំដៅស្ដារឡើងវិញកិច្ចព្រមព្រៀងពោលខាងលើ ដើម្បីទប់ស្កាត់សមត្ថភាពរបស់តេអេរ៉ង់ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
អង់គ្លេស បារាំង និងអាល្លឺម៉ង់លើកសំណើអំពីវិធានការដាក់ទណ្ឌកម្មថ្មីទៅលើអ៊ីរ៉ង់ - ảnh 1អង់គ្លេស បារាំង និងអាល្លឺម៉ង់លើកសំណើអំពីវិធានការដាក់ទណ្ឌកម្មថ្មីទៅលើអ៊ីរ៉ង់ 

នាថ្ងៃទី ១៦ មិនា ប្រទេសអឺរ៉ុបចំនួន 3 គឺអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានលើកសំណើរទៅកាន់ប្រទេសជាសមាជិកសហភាពអឺរ៉ុបនូវវិធានការ ដាក់ទណ្ឌកម្មថ្មីទៅលើអ៊ីរ៉ង់ ដែលទាក់ទិននឹងកម្មវិធីមីស៊ីលរបស់តេអេរ៉ង់ និងតួនាទីរបស់ប្រទេសនេះក្នុងការប្រយុទ្ធនៅស៊ីរី។ នេះគឺជាការខិតខំប្រឹងប្រែងសំដៅបញ្ចុះបញ្ចូលវ៉ាស៊ីនតោនឲ្យរក្សាទុកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។

វិធានការទាំងនេះចាំបាច់ត្រូវទទួលបានការឯកភាពរបស់រដ្ឋាភិបាលជាសមាជិក EU ទាំង ២៨។

សំណើនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ EU ដោយសំដៅស្ដារឡើងវិញកិច្ចព្រមព្រៀងពោលខាងលើ ដើម្បីទប់ស្កាត់សមត្ថភាពរបស់តេអេរ៉ង់ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ