អង់គ្លេសជឿជាក់ថា៖ ដំណើរចាកចេញពី EU អាចទទួលជោគជ័យប្រសិនបើមានការច្នៃប្រឌិត

(VOVWORLD) - នាថ្ងៃទី ២៦ កញ្ញា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានជួបចរចារជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk នៅក្រុងឡុងសំដៅ ពិភាក្សាអំពីការចាកចេញពីសហភាពអឺរ៉ុប ឬហៅថា Brexit។ 
អង់គ្លេសជឿជាក់ថា៖ ដំណើរចាកចេញពី EU អាចទទួលជោគជ័យប្រសិនបើមានការច្នៃប្រឌិត - ảnh 1 អង់គ្លេសជឿជាក់ថា៖ ដំណើរចាកចេញពី EU អាចទទួលជោគជ័យប្រសិនបើមានការច្នៃប្រឌិត

(VOVworld) – នាថ្ងៃទី ២៦ កញ្ញា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានជួបចរចារជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk នៅក្រុងឡុងសំដៅ ពិភាក្សាអំពីការចាកចេញពីសហភាពអឺរ៉ុប ឬហៅថា Brexit។ នៅការចរចារលើកនេះ នាយករដ្ឋមន្ត្រី May បានបញ្ជាក់ថា៖ ប្រទេសនេះនិង EU អាចធ្វើឲ្យដំណើរការ Brexit ប្រព្រឹត្តទៅប្រកបដោយជោគជ័យប្រសិនបើភាគីទាំងពីរមានការច្នៃប្រឌិត។ រីឯខ្លួនវិញ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk បានឲ្យដឹងថា៖ លោកស្វាគមន៍បទ សន្ទរកថាដែលមានចរិតលក្ខណៈស្ថាបនានិងជាក់ស្តែងនាពេលថ្មីៗនេះរបស់នាយក រដ្ឋមន្ត្រីអង់គ្លេសលោកស្រី May។ ប៉ុន្តែ លោកព្រមានថា៖ ដោយមិនអើពើដល់ការខំ ប្រឹងប្រែងនៃភាគីទាំងពីរទេនោះបណ្ដាការចរចារអំពី Brexit នៅមិនទទួលបានការបោះជំហានលោតផ្លោះណាមួយឡើយដើម្បីអាចផ្ទេរទៅដល់ដំណាក់កាលជាបន្តគឺការ ពិភាក្សាអំពីទំនាក់ទំនងនាអនាគតរវាងអង់គ្លេសនិង  EU ទេ។ មន្ត្រីជួរមុខរបស់  EU បានលើកច្បាស់ថា៖ ប្លុកនេះនឹងពិភាក្សអំពីទំនាក់ទំនងនាអនាគតជាមួយអង់គ្លេសក្នុង ពេលដំណើរការចរចារទទួលការបោះជំហានជាក់ស្តែង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ