អង់គ្លេសនិងរុស្ស៊ីឯកភាពសហប្រតិបត្តិការប្រឆាំង IS

អង់គ្លេសនិងរុស្ស៊ីឯកភាពសហប្រតិបត្តិការប្រឆាំង IS  - ảnh 1
អង់គ្លេសនិងរុស្ស៊ីឯកភាពសហប្រតិបត្តិការប្រឆាំង IS (Image: VNA)


(VOVworld) – ក្នុងការសន្ទនាតាមទូរស័ព្ទនាថ្ងៃទី ៩ ធ្នូ រវាងនាយករដ្ឋមន្ត្រ
អង់គ្លេសលោក David Cameron និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin
ភាគីទាំងពីរបានឯកភាពសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអង្គការដ្ឋ
ឥស្លាម ស្វ័យប្រកាស (IS)។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានចាត់ទុកថា៖
អង់គ្លេសនិងរុស្ស៊ី គប្បីសហប្រតិបត្តិការជាមួយបណ្ដាដៃគូអន្តរជាតិដើម្បី
ទប់ទល់នឹង  IS និងការគំ រាមកំហែងដែលអង្គការនេះបង្កឡើង ក៏ដូចជា
ក្នុងដំណើការនាំមកនូវសន្តិ ភាពសំរាប់ស៊ីរី។ ទាក់ទិនដល់វិបត្តិនៅស៊ីរី
នាយករដ្ឋមន្ត្រីអង់គ្លេសបានចាត់ទុក ថា៖ ត្រូវមានរដ្ឋាភិបាលទទួលបាន
ការគាំទ្ររបស់ប្រជាពលរដ្ឋទាំងមូល ព្រមទាំង លើកច្បាស់ថា៖ ក្រុងឡុង
នឹងបន្តប្រឆាំងជំទាស់ការចូលរួមរបស់ប្រធានាធិបតីស៊ីរី លោក Bashar
al-Assad ក្នុងរបបក្រោយពីសង្គ្រាមនៅ Damascus ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ